ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាហ្រ្វិក​ខាងត្បូង យ៉ាកុប ហ្ស៊ូម៉ា បាន​បដិសេធទៅលើ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ


ប្រធានាធិបតី​អាហ្រ្វិក​ខាង​ត្បូង Jacob Zuma បាន​បដិសេធទៅលើ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ
ប្រធានាធិបតី​អាហ្រ្វិក​ខាង​ត្បូង Jacob Zuma បាន​បដិសេធទៅលើ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ

ប្រធានាធិបតី​អាហ្រ្វិក​ខាងត្បូង យ៉ាកុប ហ្ស៊ូម៉ា (Jacob Zuma) បាន​បដិសេធ ទៅលើ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​បន្ទាប់ពី​តុលាការ​ធម្មនុញ​បាន​វិនិច្ឆ័យ​ថា​លោក​បានចាយវាយ​ថវិការដ្ឋ​២០លាន​ដុល្លារ​មិន​ត្រឹមត្រូវ​ក្នុង​បំណង​ពង្រឹង​សន្តិសុខ​នៅ​គេហដ្ឋាន​របស់​លោក។

លោក Zuma បាន​សុំទោស​ក្នុងពេល​លោកថ្លែង​សន្ទរកថា​ដែលផ្សព្វផ្សាយ​កាល​ពីថ្ងៃ​សុក្រ ដោយ​និយាយ​ថា​លោក​គ្រាន់​តែ​មាន​បំណង​ល្អ​ក្នុង​ការ​ចំណាយ​ថវិកា​រដ្ឋ​ដើម្បី​សាងសង់​បន្ថែម​អាង​ហែលទឹក និង​កន្លែង​បញ្ចាំង​កុន​ក្នុង​គេហដ្ឋាន​ឯកជន​របស់​លោក។ លោកថា៖

«ខ្ញុំ​សុំ​បញ្ជាក់​ថា ខ្ញុំមិន​ដែល​មាន​បំណង​ឬមាន​ចេតនា​ក្នុងការ​រំលោភ​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​ទេ»។

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​បានអំពាវនាវ​ឲ្យមាន​ការ​ដាក់ទោស​លោក Zuma ។ ទោះបី​រឿង​នេះ​ទំនង​ជា​គ្មាន​ការដាក់ទោស​មែន តែ​ជំហាន​ខុស​ឆ្គង​នេះ​អាច ពង្រីក​ចលនា​ដ៏​មាន​ឥទ្ធិពល​ក្នុងការ​បង្ខំ​ឲ្យលោក​លាឈប់​ពីមុខ​តំណែង។

XS
SM
MD
LG