ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ស៊ីមបាវ៉េ​និង​ភរិយា​ជាប់​ឃុំ​ឃាំង​ខណៈ​យោធា​គ្រប់គ្រង​លើ​រដ្ឋ​ធានី


រូបឯកសារ៖ លោក​ Robert Mugabe និង​ភរិយា​របស់​លោក អ្នក​ស្រី Grace ព្រម​ទាំង​កូនស្រី Bona នៅ​ក្នុង​ក្រុង​ហារ៉េរ៉េ ប្រទេស​ស៊ីមបាវ៉េ។
រូបឯកសារ៖ លោក​ Robert Mugabe និង​ភរិយា​របស់​លោក អ្នក​ស្រី Grace ព្រម​ទាំង​កូនស្រី Bona នៅ​ក្នុង​ក្រុង​ហារ៉េរ៉េ ប្រទេស​ស៊ីមបាវ៉េ។

គណបក្ស​គ្រប់គ្រង​ប្រទេសនៃ​ប្រទេស​ស៊ីមបាវ៉េ​ ក្នុង​ទ្វីប​អាហ្វ្រិក​ បាន​អះអាង​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ថា ​ប្រធានាធិបតី ​Robert Mugabe ​និង​គ្រួសារ​លោក​បាន​ត្រូវ​ឃុំឃាំង​កាល​ពី​យប់​ថ្ងៃ​អង្គារ​នៅ​ក្នុងការប៉ុនប៉ងកាន់​តែ​ខ្លាំង​ដើម្បី​ទម្លាក់​ប្រធានាធិបតី​រូប​នេះ​ដែល​កាន់​តំណែង​យូរយា​មក​ហើយ​ពី​អំណាច។​

ព័ត៌មាន​តាម​ Twitter ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដែល​បាន​ត្រូវ​បញ្ជូន​ពី​គណនី​ @zanu-pf handle បាន​និយាយ​ថា៖ «កាល​ពី​យប់​មិញគ្រួសារ​លោកប្រធានាធិបតីបាន​ត្រូវ​ឃាត់​ខ្លួន​ហើយ​មាន​សុវត្ថិភាព ​រដ្ឋធម្មនុញ្ញ​និង​ភាព​មិន​ឆ្កួត​វង្វេង​របស់​ប្រទេស​ជាតិ​ជា​ការ​ចាំបាច់។ ទាំង​ប្រទេស​ស៊ីមបាវ៉េ​ ទាំង​គណបក្ស​ Zanu មិន​មែន​ជា​កម្មសិទ្ធិ​របស់ ​Mugabe និង​ប្រពន្ធ​លោកទេ។ ថ្ងៃ​នេះ​ចាប់​ផ្តើមសម័យ​កាល​ថ្មី​មួយ​ហើយ​សមមិត្ត ​Mnangagwa ​នឹង​ជួយ​យើង​ធ្វើ​ឱ្យ​មាន​ប្រទេស​ស៊ីមបាវ៉េ​មួយ​ល្អ​ប្រសើរ​ជាង​មុន»។

គណនី​ Twitter ​នេះ​បាន​ត្រូវ​ប្រើ​ប្រាស់​កាល​ពី​ពេល​មុនៗ​ដើម្បី​បង្ហាញ​ការ​យល់​ឃើញ​របស់​គណបក្ស ទោះ​ណា​ជា​គេ​មិន​អាច​បញ្ជាក់​ដោយ​ឯករាជ្យ​ថា​ការ​អះ​អាង​ទាំង​នេះ​ជា​ការ​ពិត​មែន​ក៏​ដោយ។​

សារ​នៅ​លើ​ Twitter ​នេះ​បាន​និយាយ​យោង​ដល់​លោក​អនុប្រធានាធិបតី Emmerson Mnangagwa ​ដែល​បាន​ត្រូវ​ដក​ចេញ​ពី​តំណែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ហើយ​ដែល​កាល​ពី​សប្តាហ៍​មុន​លោក ​Mugabe​ បាន​ចោទ​ប្រកាន់​ថា​ មិន​ស្មោះ​ត្រង់​ហើយ​ថា​ មាន​ផែន​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដើម្បី​ដណ្តើម​អំណាច​ផង​ដែរ៕

XS
SM
MD
LG