អ្នកសារព័ត៌មានវ័យក្មេងរាយការណ៍អំពីគ្រោះថ្នាក់ដោយសារមីនធ្លាក់ចុះ
យុទ្ធនាការអន្តរជាតិប្រឆាំងមីនឲ្យដឹងថា នៅជុំវិញពិភពលោកចំនួនអ្នករងគ្រោះថ្មីដោយសារមីន មាន៩នាក់ ក្នុងមួយថ្ងៃ។ អ្នកយកព័ត៌មានវ័យក្មេងរាយការណ៍អំពីបញ្ហាមីនមិនទាន់ផ្ទុះនៅជុំវិញពិភពលោក និងផលវិបាកក្នុងជីវិតជនរងគ្រោះដោយសារឃាតករនេះ។ Julie Taboh នៃVOA រាយការណ៍ ហើយអ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល។