ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​មាន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ក្នុង​ការ​ចូលរួម​វិស័យ​កីឡា​បាល់ទាត់​ជាតិ

រូបឯកសារ៖ កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ ក្នុង​ការប្រកួត​ជាមួយ​ក្រុម​សឹង្ហបុរី ក្នុង​ការប្រកួត​ជំរុះ​វគ្គ​បឋម​អាស៊ី​ ដើម្បី​ឈាន​ទៅ​កាន់​ការប្រកួត​ពាន​រង្វាន់​ពិភពលោក​ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ កាល​ពី​ថ្ងៃ​ទី១១​ ខែ​មិថុនា ឆ្នាំ​២០១៥។ ​ (នូវ​ ពៅ​លក្ខិណា/VOA)

ការ​ចូលរួម​ក្នុង​វិស័យ​កីឡា​បាល់ទាត់​គឺ​មាន​សារៈ​ប្រយោជន៍ ច្រើន​សម្រាប់​ក្រុម​យុវជន​ជា​កីឡាករ ​និង​និស្សិត ដោយ​នាំ​ឲ្យ​មាន​សុខភាព​ ភាព​វ័យ​ឆ្លាត​ ជួយ​ដល់​ការ​អប់រំ​បញ្ញា​ស្មារតី ​ការ​តស៊ូ ​មាន​វិន័យ​ល្អ ធ្វើ​ឲ្យ​ទៅ​ជា​បុគ្គល​គំរូ​ដល់​សង្គម​ហើយនឹង​ជួយ​សង្គម​ផ្សេងៗ​ទៀត។

វិស័យ​កីឡា​បាល់​ទាត់​ទាក់ទាញ​សន្ទុះ​ចិត្ត​យុវជន​កម្ពុជា​កាន់​តែ​ច្រើន​ដំណាល​គ្នា ដែល​កម្ពុជា​កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​ ទទួលបាន​បទពិសោធន៍​ ហើយនឹង បច្ចេកទេស​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​ ចេញ​ពី​ការ​ប្រកួត​ជាមួយ​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជាច្រើន។​ នេះ​ជា​ការ​អះអាង​ររបស់​ លោក​ ម៉ៃ តុលា ​អគ្គលេខា ធិការ​រង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ (FFC) ​ដែល​បាន​ថ្លែង​ប្រាប់​កម្មវិធី ​Hello VOA​ នៅ​យប់​ថ្ងៃព្រហស្បតិ៍​ ទី៧ ​ខែមករា​ ឆ្នាំ​២០១៦។

លោក​បាន​ថ្លែង​បន្ត​តាម​ការ​អះអាង​របស់​លោក ​នាយឧត្តម​សេនីយ៍ ​សៅ សុខា ជា​មេ​បញ្ជាការ​កងរាជ​អាវុធហត្ថ​លើផ្ទៃ​ប្រទេស ​និង​ជា​ប្រធាន​សហព័ន្ធ​កីឡា បាល់ទាត់​កម្ពុជា​ថា ​ការ​ចូលរួម​ក្នុង​វិស័យ​កីឡា​បាល់ទាត់​គឺ​មាន​សារៈ​ប្រយោជន៍ ច្រើន​សម្រាប់​ក្រុម​យុវជន​ជា​កីឡាករ ​និង​និស្សិត ដោយ​នាំ​ឲ្យ​មាន​សុខភាព​ ភាព​វ័យ​ឆ្លាត​ ជួយ​ដល់​ការ​អប់រំ​បញ្ញា​ស្មារតី ​ការ​តស៊ូ ​មាន​វិន័យ​ល្អ ធ្វើ​ឲ្យ​ទៅ​ជា​បុគ្គល​គំរូ​ដល់​សង្គម​ហើយនឹង​ជួយ​សង្គម​ផ្សេងៗ​ទៀត។

ថ្លែង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កីឡាករ​ដែល​ត្រៀម​ប្រកួត​ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ ផ្ទះ​កីឡា​ SEAGAMES ​ក្នុង​ចំណោម​១០ ឬ​១១​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ​និង ប្រទេស​ទីម័រ​ខាង​កើត​ នៅឆ្នាំ​២០២៣​នោះ​ លោក​ សៅ សុខា​ បាន​លើក​ទឹក​ចិត្ត ដល់​កីឡាករ​ជា​ច្រើន ​រួមទាំង​ការ​ណែនាំ​ឲ្យ​បន្ត​ការ​សិក្សា​ដើម្បី​ក្លាយ​ជា​សិស្ស ពូកែ​នៅ​សាលា​រៀន និង​ពូកែ​ផ្នែក​កីឡា​ព្រម​គ្នា​សម្រាប់​ការ​ប្រកួត​នៅឆ្នាំ​២០២៣។ នេះ​ជា​ការ​អះអាង​របស់​លោក ​នៅ​ឯ​មជ្ឈមណ្ឌល​ និង​សាលា​បាល់ទាត់​ជាតិ​បាទី​ កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក ម៉ៃ តុលា អគ្គលេខា​ធិការ​រង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​(FFC)​ចូលរួម​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​អត្ថប្រយោជន៍​សម្រាប់​យុវជន​ក្នុង​វិស័យ​កីឡា​បាល់ទាត់ និង​ការ​រៀបចំ​ខ្លួន​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​តំបន់​អាស៊ី​អាគ្នេយ៍ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែ​មករា ឆ្នាំ២០១៦។ (លឹម សុធី/VOA)

បើ​តាម​ការ​អះអាង​របស់​លោក ​ម៉ៃ តុលា​ បាន​ថ្លែង​ថា​ វិស័យ​កីឡា​បាល់ទាត់​មាន​ការ​ជួយ​ជ្រោមជ្រែង​ខ្លាំង​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​និង​ក្រុមហ៊ុន​ឯកជន។

លោក​បាន​បន្ថែម​ដែរ​ថា ​កម្ពុជា​ពេល​នេះ​មាន​សមត្ថភាព​អាច​ប្រកួត​បាន​ជាមួយ ប្រទេស​ជាច្រើន ​ដូចជា​ព្រុយណេ ​ឡាវ ​ហ្វីលីពីន ​ទីម័រ​ខាងកើត​ និង​ភូមា​ជា​ដើម​ តែ​មាន​ការ​ទទួល​ស្គាល់​ថា​ប្រទេស​ដែល​ខ្លាំង​ក្នុង​តំបន់​អាស៊ាន​ពេល​នេះ​គឺ ​ថៃ​ សិង្ហបូរី ​វៀតណាម និង​ម៉ាឡេស៊ី។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​អះអាង​ថា​ គម្លាត​នៃ​បទ​ពិសោធន៍​ និង​បច្ចេក ទេស​ប្រកួត​ចេះ​តែ​រួញ​តូច​ទៅៗ ​សម្រាប់​កីឡាករ​កម្ពុជា​ ដោយ​សារ​កីឡាករ​ខ្មែរ​បាន​កើន​ចំណះដឹង ​មិន​ខ្លាច​ចាញ់​ដូច​មុន​ ហើយ​នឹង​កើន​បច្ចេកទេស​រាល់​ការ​ប្រកួត​ម្តងៗ​ ទោះ​ជា​មិន​ទាន់​ទទួល​ពាន​រង្វាន់​មេដាយ​មាសក្តី។

មាន​ការ​ប្រកួត​កីឡា​ជា​ច្រើន​ប្រភេទ ​នៅ​ពេល​កម្ពុជា​ក្លាយ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ ២០២៣​ខាង​មុខ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG