លោក យឹម ស៊ីណន៖ «បើមិនមានសេរីភាពលោក កឹម សុខា វាស្មើនឹងប្រជាធិបតេយ្យកម្ពុជាមិនអាចដើរដោយរលូន»
សេរីភាពរបស់លោក កឹម សុខា គឺជាអាទិភាពដំបូងដែលជម្រុញឱ្យក្រុមដែលមាននិន្នាការគាំទ្រលោក កឹម សុខា អាចមកចូលរួមបោះឆ្នោតនៅអាណត្តិក្រោយ។ នេះជាការលើកឡើងរបស់ លោក យឹម ស៊ីណន អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង នៅក្នុងបទសម្ភាសហេឡូវីអូអេ។ លោកបន្តទៀតថា បើគ្មានសេរីភាពសម្រាប់លោកកឹម សុខា នោះគឺស្មើនឹងប្រជាធិបតេយ្យកម្ពុជាមិនអាចដើរដោយរលូន និងមិនអនុលោមតាមស្តង់ដាដែលសហគមន៍អន្តរជាតិត្រូវការនោះទេ៕ (ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ទី១៩ ខែកញ្ញា ឆ្នាំ២០២២)