២៥ឆ្នាំក្រោយពីការសម្លាប់រង្គាល់នៅកូសូវ៉ូ អ្នកនៅរស់ប្រាប់ពីការឈឺចាប់ និងទាមទាររកយុត្តិធម៌
២៥ ឆ្នាំមុន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៩៩ កងកម្លាំងស៊ែប៊ីបានសម្លាប់ជនជាតិអាល់បានី ៥៣ នាក់ក្នុងនោះមានកុមារ ២៤ នាក់នៅក្នុងភូមិ Kosovar នៃទីក្រុង Poklek នេះបើយោងតាមអ្នកនៅរស់មានជីវិត។ វាគឺជាការសម្លាប់រង្គាលដ៏អាក្រក់បំផុតមួយនៃសង្រ្គាមនៅកូសូវ៉ូ។ សព្វថ្ងៃនេះ អ្នកនៅរស់មានជីវិតមួយចំនួនតូចនៅតែស្វែងរកយុត្តិធម៌សម្រាប់ក្រុមគ្រួសាររបស់ពួកគេ។ អ្នកស្រី Keida Kostreci នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖