ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឆ្នាំ​២០១៥​គឺ​ជា​ឆ្នាំ​ដែល​ក្តៅ​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត


រូបឯកសារ៖ ផ្សែង​ចេញ​ពី​រោង​ចក្រ​នៅ​ក្នុង​ខេត្ត​ Chonburi ប្រទេស​ថៃ។
រូបឯកសារ៖ ផ្សែង​ចេញ​ពី​រោង​ចក្រ​នៅ​ក្នុង​ខេត្ត​ Chonburi ប្រទេស​ថៃ។

អ្នកវិទ្យាសាស្រ្ត​នៃ​រដ្ឋាភិបាល​អាមេរិក​បាន​ចេញ​របាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា ឆ្នាំ​មុន​គឺ​ជា​ឆ្នាំ​ដែល​ក្តៅ​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត។

ទាំង​ទីភ្នាក់ងារ​ធាតុអាកាស​និង​លំហអាកាស​របស់​អាមេរិក​បាន​ឲ្យ​ដឹង​ថា សីតុណ្ហភាព​កាល​ពី​ឆ្នាំ​២០១៥ ​គឺ​ជា​កម្រិត​មួយ​ដែល​ខ្ពស់​បំផុត​ក្នុង​រយៈពេល​១៣៦​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​១៨៨០​មក ដែល​នេះ​បណ្តាល​មក​ពី​បរិយាកាស​បន្ត​ផ្ទុក​ទៅ​ដោយ​ឧស្ម័ន​ផ្ទះកញ្ចក់​ដូចជា ឧស្ម័ន​កាបូនិច​និង​មេតាន​ដែល​ស្រូប​យក​កម្តៅ។

រដ្ឋបាល​ផ្នែក​មហាសមុទ្រ​និង​បរិយាកាស​ជាតិ​បាន​ឲ្យ​ដឹង​ថា សីតុណ្ហភាព​មធ្យម​កាល​ពី​ឆ្នាំ​២០១៥ ​គឺ ១៤,៧៩អង្សារសេ គឺ​មាន​កម្រិត​០,៩​អង្សារសេ​ខ្ពស់​ជាង​សីតុណ្ហភាព​មធ្យម​ក្នុង​សតវត្សរ៍​ទី​២០ និង​០,១៦​អង្សារសេ​ខ្ពស់​ជាង​សីតុណ្ហភាព​ឆ្នាំ​២០១៤​ដែល​ខ្ពស់​បំផុត។

រដ្ឋបាល​ផ្នែក​អាកាសចរ​និង​លំហអាកាស​ជាតិ ដែល​បាន​វាស់ស្ទង់​សីតុណ្ហភាព​ខុស​គ្នា ក៏​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០១៥​មាន​សីតុណ្ហភាព​ខ្ពស់​បំផុត ថ្វីដ្បិត​តែសីតុណ្ហភាព​ដែល​បាន​វាស់​មាន​កម្រិត​ទាប​ជាង​ទីភ្នាក់ងារ​ធាតុអាកាស​ក៏​ដោយ។

វា​គឺ​ជា​លើក​ទី​៤​ហើយ​ក្នុង​រយៈពេល​១១​ឆ្នាំ​ ដែល​សីតុណ្ហភាព​ខ្ពស់​បំផុត​ត្រូវ​បាន​កំណត់។

ក្រុម​អ្នករក្សា​ឯកសារ​របស់​រដ្ឋាភិបាល​បាន​និយាយ​ថា សីតុណ្ហភាព​ទាំង​នៅ​លើ​ម៉ាស​ដី​និង​សមុទ្រ​គឺ​ជា​អត្រា​មួយ​ដែល​ខ្ពស់​ជាងគេ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន មក ហើយ​ខ្ពស់​ខ្លាំង​ជាង​សីតុណ្ហភាព​មធ្យម​នៅ​សតវត្សរ៍​ទី​២០​ថែម​ទៀត​ផង៕

XS
SM
MD
LG