ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ Yahoo បាន​បញ្ជាក់​ថា​គណនី​ចំនួន​៥០០លាន​របស់​ខ្លួន​ត្រូវ​បាន​គេ​វាយ​លុក


ស្លាក​សញ្ញា​ក្រុមហ៊ុន Yahoo ត្រូវ​បាន​គេ​ដាក់​នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន​នៅ​ក្នុង​ក្រុង Sunnyvale រដ្ឋ California។
ស្លាក​សញ្ញា​ក្រុមហ៊ុន Yahoo ត្រូវ​បាន​គេ​ដាក់​នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន​នៅ​ក្នុង​ក្រុង Sunnyvale រដ្ឋ California។

ក្រុម​អ្នក​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​បាន​លួច​យក​ព័ត៌មាន​ពី​គណនី​ចំនួន​៥០០លាន​ពី​គេហទំព័រ​ Yahoo.com​ នេះ​បើ​តាម​ការ​ថ្លែង​ឲ្យ​ដឹង​របស់​ក្រុមហ៊ុន​ Yahoo​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ។​

ក្រុមហ៊ុន​ Yahoo​ បាន​ឲ្យ​ដឹង​ថា​ តាម​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​បាន​រក​ឃើញ​ថា​ ការ​វាយ​លុក​នេះ​គឺ​កើត​ចេញ​ពី​អ្នក​ដែល​តាំង​ខ្លួន​ជាតំណាង​ឲ្យ​រដ្ឋាភិបាល​ ដែល​ស្ថិត​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក។​ ក្រុមហ៊ុន​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​ ព័ត៌មាន​ពី​គណនី​របស់​អ្នក​ប្រើប្រាស់​ត្រូវ​បាន​លួច​ ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​ពិស្តារ​ ឬ​ក៏​ចំនួន​គណនី​ប៉ាន់​ប្រមាណ​ណា​មួយ​ដែល​រង​ផល​ប៉ះ​ពាល់​នេះ​នោះ​ទេ»។​

ក្រុម​អ្នក​វាយ​លុក​ប្រព័ន្ធ​កុំព្យូទ័រ​ទាំង​នោះ​បាន​លួច​យក​ ឈ្មោះ​ អ៊ីម៉ែល​ លេខ​ទូរស័ព្ទ​ ថ្ងៃ​ខែ​ឆ្នាំកំណើត​ និង​លេខ​កូដ​សម្ងាត់​ ប៉ុន្តែ​ក្រុមហ៊ុន​ Yahoo​ បាន​ថ្លែង​បន្ថែម​ថា​លេខ​កូដ​សម្ងាត់​ដែល​មិន​ត្រូវ​បាន​ការពារ​ ព័ត៌មាន​ទាក់ទិន​នឹង​ទិន្នន័យ​កាត​ឥណទាន​និង​គណនី​ធនាគា​មិន​បាន​រង​ផល​ប៉ះពាល់​នោះ​ទេ។​

ក្រុមហ៊ុន​ Yahoo​ ស្នើរ​ឲ្យ​អ្នក​ប្រើប្រាស់​ទាំង​អស់​ធ្វើ​ការ​ផ្លាស់ប្តូរ​លេខ​កូដ​សម្ងាត់​របស់​ខ្លួន​ប្រសិន​បើ​ពួក​គេ​មិន​បាន​ផ្លាស់​ប្តូរ​លេខកូដ​សម្ងាត់​តាំងពី​ឆ្នាំ២០១៤។​ ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ទៀត​ថា​ ខ្លួន​បាន​ក្រើន​រំលឹក​ដល់​អ្នក​ដែល​អាច​នឹង​រង​ផល​ប៉ះពាល់​ហើយ​ព្យាយាម​ការពារ​គណនី​របស់​ពួកគេ​ ដោយ​ធ្វើ​ការ​លុប​ចោល​សំណួរ​ និង​ចម្លើយ​សន្តិសុខ​ ហើយ​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ទាំង​នោះ​ប្តូរ​លេខកូដ​សម្ងាត់​របស់​ពួកគេ៕​

XS
SM
MD
LG