ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​លោក Xi Jinping រិះគន់​កិច្ច​ប្រជុំ G7


ប្រធានាធិបតី​ចិន Xi Jinping និង​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin ថតរុប​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​សហប្រតិបត្តិការ​សៀងហៃ (SCO) ក្នុង​ទីក្រុង​Qingdao ភាគខាងកើត​ខេត្ត Shandong ប្រទេស​ចិន​កាលពី​ថ្ងៃទី​១០ មិថុនា ឆ្នាំ ២០១៨។
ប្រធានាធិបតី​ចិន Xi Jinping និង​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin ថតរុប​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​សហប្រតិបត្តិការ​សៀងហៃ (SCO) ក្នុង​ទីក្រុង​Qingdao ភាគខាងកើត​ខេត្ត Shandong ប្រទេស​ចិន​កាលពី​ថ្ងៃទី​១០ មិថុនា ឆ្នាំ ២០១៨។

អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀងហៃ ដែល​ហៅ​កាត់​ថា SCO បាន​រៀបចំ​កិច្ច​ប្រជុំ​លើក​ដំបូង​បង្អស់​របស់​ខ្លួន​តាំង​ពី​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន​បាន​ចូល​ជា​សមាជិក​នៅ​ក្នុង​អង្គការ​នេះ​មក។ អង្គការ​នេះ​ត្រូវ​បាន​អ្នក​តាមដាន​ស្ថានការណ៍​យល់​ឃើញ​ជា​ទូទៅ​ថា​ជា​មធ្យោបាយ​មួយ​ដើម្បី​រារាំង​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​កណ្ដាល។

ប្រទេស​ដែល​ជា​ស្ថាបនិក​នៃ​អង្គការ​នេះ​គឺ​ប្រទេស​ចិន រុស្ស៊ី កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និង​ប្រទេស​តាហ្ស៊ីគីស្ថាន។

កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Qingdao ដែល​ជា​ទីក្រុង​ជាប់​សមុទ្រ​ភាគ​ខាង​កើត​ប្រទេស​ចិន។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ប្រាប់​ក្រុម​ប្រទេស​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​នៅ​ក្នុង​សុន្ទរកថា​បើក​របស់​លោក​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា៖ «យើង​គួរតែ​ច្រាន​ចោល​នូវ​គោល​នយោបាយ​ណា​ដែល​មាន​លក្ខណៈ​គិត​តែ​ខ្លួន​ឯង មិន​គិត​វែង​ឆ្ងាយ ចង្អៀតចង្អល់ និង​មិន​បើក​ចំហ។ យើង​ត្រូវតែ​រក្សា​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​កសាង​សេដ្ឋកិច្ច​សាកលលោក​មួយ​ដែល​មាន​លក្ខណៈ​បើក​ចំហ»។

អ្នក​វិភាគ​នយោបាយ​នានា​យល់​ឃើញ​ថា ការ​លើក​ឡើង​របស់​លោក Xi Jinping ដូច​នេះ គឺ​ចង់​សំដៅ​ទៅ​លើ​ភាព​ច្របូកច្របល់​នៅ​ឯ​កិច្ច​ប្រជុំ G7 នៅ​ក្នុង​ប្រទេស​កាណាដា​ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដែល​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​មាន​ការ​ខ្វែង​គំនិត​គ្នា​ដោយសារតែ​ការ​កើន​ឡើង​នូវ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម។

នៅ​ក្នុង​កិច្ច​ប្រជុំ G7 នោះ ប្រធានាធិបតី​អាមេរិក​លោក Donald Trump មិន​បាន​ផ្ដល់​កា​គាំទ្រ​ចំពោះ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​កិច្ច​ប្រជុំ​នោះ​ទេ៕

XS
SM
MD
LG