ក្រោយរដ្ឋាភិបាលបិទបញ្ចប់ប្រតិបត្តការសង្គ្រោះ និងរុករកមនុស្សដែលជួបគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុបាក់រលំអគារ៧ជាន់នៅក្រុងព្រះសីហនុ ប្រជាជនដែលស្នាក់នៅ និងធ្វើការងារសំណង់នៅទីនោះ នៅមានការបារម្ភទៅហ្នឹងសុវត្ថិភាពការងាររបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមួយចំនួននៅបន្តប្រកបការងារដូចសព្វមួយដង ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ ហើយមួយចំនួនទៀតគ្រោងនឹងឈប់ធ្វើការងារសំណង់។ យ៉ាងណាមិញ ក្នុងប្រតិបត្តការសង្គ្រោះ និងរុករកមនុស្សដែលជួបគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុ មានអ្នករស់រានមានជីវិត២៦នាក់។ មួយចំនួននៃពួកគេនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមួួយចំនួនបានចាកចេញពីមន្ទីរពេទ្យហើយ។ ហើយមនុស្ស២៨នាក់បានស្លាប់បាត់បង់ជីវិត។
កម្រងរូបភាព៖ អ្នកធ្វើការងារសំណង់នៅក្នុងព្រះសីហនុ បារម្ភពីសុវត្ថិភាពការងាររបស់ពួកគេ

១
លោក ខៀវ ឆាយ៉ា អាយុ៣៩ឆ្នាំ មកពីខេត្តកំពង់ស្ពឺបានឲ្យដឹងថា លោកនឹងភរិយារបស់លោកគ្រោងឈប់ពីការងារសំណង់ នៅក្នុងក្រុងព្រះសីហនុក្រោយឧបទ្ទវហេតុបាក់រលំអគារ, នៅខេត្តព្រះសីហនុ, នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

២
កម្មករសំណង់ប្រមាណ៣០នាក់ មកពីខេត្តផ្សេងៗគ្នា កំពុងធ្វើការ និងស្នាក់នៅក្នុងអគារសំណង់ខុនដូ ដែលពុំទាន់សង់រួចរាល់មួយកន្លែងនៅក្រុងព្រះសីហនុ, នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

៣
លោក គឹម សារឹទ្ធ ជាមេការនៅសំណង់ដែលលោក ឆាយ៉ា កំពុងធ្វើការជាមួយ ជាសំណង់ខុនដូ១១ជាន់របស់ចិន។ លោកមានប្រសាសន៍ថាហេតុការណ៍នេះ ធ្វើឲ្យកម្មករមានភាពភ័យខ្លាចក្នុងការធ្វើការងារ។ លោកបន្តថាក្រុមកម្មករមិនមានថវិកាគ្រប់គ្រាន់ក្នុងការជួ

៤
ទីតាំងដែលក្រុមកម្មកររបស់លោក គឹម សារេត ស្នាក់នៅជុំគ្នា មានជាក្រុមគ្រួសារផង។ ពួកគេកំពុងធ្វើការ និងស្នាក់នៅក្នុងអគារសំណង់ខុនដូ ដែលពុំទាន់សង់រួចរាល់មួយកន្លែងនៅក្រុងព្រះសីហនុ, នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

៥
ជនរងគ្រោះនៅក្នុងមន្ទីរពេទ្យសម្រាកព្យាបាលរបួស ក្រោយពួកគេត្រូវបានសង្គ្រោះចេញពីអគារបាក់បែក,នៅក្រុងព្រះសីហនុ, នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)