ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ងារ​ចាប់​ផ្តើម​សាង​សង់​ទំនប់​វារីអគ្គិសនី​ដ៏​ចម្រូង​ចម្រាស់


ពលរដ្ឋ​​នៅ​ភូមិ​ស្រែគរ​​រៀបចំ​ឈើ​​នៅ​​រោង​ជាង​​ដែល​គ្មាន​ដំបូល​មួយ​នៅ​ក្បែរ​ទន្លេ​សេសាន។​ (រុបថត Carmichael/VOA)
ពលរដ្ឋ​​នៅ​ភូមិ​ស្រែគរ​​រៀបចំ​ឈើ​​នៅ​​រោង​ជាង​​ដែល​គ្មាន​ដំបូល​មួយ​នៅ​ក្បែរ​ទន្លេ​សេសាន។​ (រុបថត Carmichael/VOA)

​ពួក​អ្នក​ប្រឆាំង​ និយាយ​ថា ការ​ខូច​ខាត​​ពិត​ប្រាកដ​ដោយ​សារ​ទំនប់​នោះ ​នឹង​ត្រូវ​សង​ដោយ​មនុស្ស​រាប់​លាននាក់​ដែល​ពឹង​ផ្អែក​​លើ​ត្រី​ដ៏​សម្បើម​​ដោយ​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន។​

រាជ​ធានី​ភ្នំពេញ៖ នៅពេលដែល​ការងារចាប់​ផ្តើមសាងសង់​លើ​ទំនប់ដ៏​ធំបង្អស់​ក្នុង​ប្រទេស​កម្ពុជា ​អ្នកដែល​ប្រឆាំង​ការ​សាង​សង់​ទំនប់​នោះ ​បាន​ព្រមាន​ថា ​ការ​ស្ទុះ​ស្ទារ​របស់​តំបន់​នោះដើម្បី​សាង​សង់​ទំនប់​វារី​អគ្គីសនី ​នឹង​មាន​ផល​ប៉ះពាល់ប្រកប​ដោយ​មហន្តរាយដល់​មនុស្ស​រាប់​លាន​នាក់ដែល​ពឹង​ផ្អែក​លើទន្លេ​មេគង្គដើម្បី​រស់។ ​

កាល​ពី​ខែ​មុន​ ​កម្មករ ​បាន​ចាប់​ផ្តើម​ប្រុងប្រៀប​រៀប​ចំ​តំបន់​មួយ​សម្រាប់​គម្រោង​ទំនប់​វារី​អគ្គីសនី​ដ៏​ធំ​មួយនៅភាគ​ឦសាន្តកម្ពុជា​ ដែល​ហៅ​ថា​ ទំនប់​សេសានក្រោម​២ ដែល​មាន​កម្លាំង​៤រយ​ម៉េហ្គា​វ៉ាត់។

ទំនប់ដែល​មាន​តម្លៃ​៨រយ​លាន​ដុល្លារ​លើ​ទន្លេ​សេសាន​ជា​ដៃ​ទន្លេ​ដ៏​សំខាន់​របស់​ទន្លេ​មេគង្គ​ នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​កម្ពុជា ចិននិង​វៀតណាម ចំណាយ​ពេល៥​ឆ្នាំ​ដើម្បី​ស្ថាបនា​វា។
​ពួក​អ្នក​ប្រឆាំង​ និយាយ​ថា ការ​ខូច​ខាតពិត​ប្រាកដ​ដោយ​សារ​ទំនប់​នោះ ​នឹង​ត្រូវ​សង​ដោយ​មនុស្ស​រាប់​លាននាក់​ដែល​ពឹង​ផ្អែកលើ​ត្រី​ដ៏​សម្បើមដោយ​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន។​

លោក​ Eric Baran ​អ្នក​វិទ្យាសាស្រ្ត​ស្រាវជ្រាវ​ជាន់​ខ្ពស់នៅ​អង្គការ​ World Fish ​ដែល​ជាក្រុម​ឯក​រាជ្យដែល​សិក្សា​ពី​សន្តិសុខ​ម្ហូបអាហារ​ និយាយ​ថា ​ប្រជា​ពលរដ្ឋកម្ពុជា​បរិភោគ​ត្រី​ទឹកសាប​ច្រើន​ជាង​ជន​ជាតិ​ផ្សេងៗ​ទៀត។

«មនុស្ស​បាន​ពឹង​ផ្អែកយ៉ាង​ខ្លាំងលើ​ប្រភពជាតិ​ប្រូតេអ៊ីន​របស់​សត្វ​នេះ។ ហើយ ​ត្រី​ក៏​ជា​ប្រភព​ទី​មួយ​នៃ​សត្វ​មាន​ជាតិ​ប្រូតេអ៊ីន​ដែរ»។​

ប្រទេស​ថៃ​និង​វៀតណាម ​មាន​ផ្នែក​សត្វ​ពាហណៈ​ដ៏​លូតលាស់​ ដោយ​មាន​ផលិត​ផល​ជឿនលឿន​ខាង​សត្វ​មាន់​និង​ជ្រូក​ប៉ុន្តែ​ក្នុង​ប្រទេស​កម្ពុជា ​ត្រី ​ជា​សត្វ​មាន​ជាតិ​ប្រូ​តេអ៊ីន​ចំនួន​៨០​ភាគរយ​សម្រាប់​ប្រជាពល​រដ្ឋ។

ពួក​អ្នក​វិទ្យាសាស្រ្ត​ ​បាន​ប៉ាន់​ស្មាន​ថា ​ទំនប់​ទន្លេ​សេសាន​ក្រោម​២ ​អាច​កាត់​បន្ថយទិន្នផល​ត្រី​សរុបចំនួន 9,3 ​ភាគរយរបស់​អាង​ទន្លេ​មេគង្គ។

«ដូច្នេះ​ 9,3​ភាគរយ​នៃ​ចំនួន​២​លាន​១សែន​តោន​ជា​ចំនួន​ដ៏​ធំ​សម្បើម។ ​ក្នុង​ន័យ​ម៉្យាង​ទៀត​ ការណ៍​នេះ​ត្រូវ​គេរំពឹង​នឹង​បាត់បង់ដែល​មាន​ប្រហែល​២សែន​តោន​ក្នុង​មួយ​ឆ្នាំ​ដែល​មាន​ចំនួន​ច្រើន​ជាង​ចំនួន​ត្រី​ទាំង​មូល​ក្នុង​វិស័យ​សមុទ្រ​របស់​ប្រទេស​អូស្រ្តាលី​ហើយ​៩​ដង​ច្រើន​ជាង​ការចាប់​ត្រី​ប្រចាំ​ឆ្នាំ​ក្នុង​ទន្លេ​និង​បឹង​ក្នុង​ប្រទេស​អាល្លឺម៉ង់​ឬ​សហរដ្ឋ​អាមេរិក»។

ការ​ធ្លាក់​ចុះដែលត្រូវ​បានប៉ាន់​ស្មាន​នេះ ​បាន​ដាក់​ជូន​នៅ​ក្នុង​ការសិក្សា​មួយ​ដែលលោក​ Baran ​ជា​សហអ្នក​និពន្ធ ​បាន​បោះ​ពុម្ភផ្សាយកាល​ពីឆ្នាំ​ទៅ​នៅ​ក្នុង​របាយការណ៍​មាន​ឈ្មោះ​ថា ​ដំណើរការ​នៃ​ការស្រាវជ្រាវ​វិទ្យាសាស្រ្ត​ជាតិ។

ពួកអ្នកស្រាវជ្រាវ ​បាន​រក​ឃើញ​ថា ​ទំនប់រាប់​សិប​នៅ​ដៃ​ទន្លេ ​បាន​ត្រូវ​គេ​គ្រោង​ឡើងក្នុង​ប្រទេស​លាវ​ វៀតណាម​ហើយ​នឹង​កម្ពុជា​ទំនប់​ទន្លេ​សេសាន​ក្រោម​២ ​ជា​មហន្តរាយ​ខ្លាំង​បំផុត​សម្រាប់​ការនេសាទ​ត្រី។

ការណ៍​នេះ​ពីព្រោះ​តែ​ទន្លេ​សេសាន​ជា​បណ្តាញ​ផ្លូវ​ទន្លេ​១ភាគ​៣នៅ​តំបន់​ឦសាន្តនៃ​ប្រទេស​កម្ពុជាដែល​ជា​ទន្លេ​៣​នៃ​ទន្លេ​៤​ដែល​ហៅ​ថា​ផ្លូវ​ទន្លេ​ដ៏​សំខាន់ដែល​ត្រី​ប្រើ​ប្រាស់​សម្រាប់​ផ្លាស់ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដើម្បី​ចេញ​ចូល​ទៅ​កាន់​កន្លែងបង្កាត់​កូន​របស់​វា។

ទំនប់​ទន្លេ​សេសាន​ក្រោម​២ ​នឹង​ត្រូវ​ស្ថាបនាចំងាយ​ 3-4​ គីឡូម៉ែត្រ​ក្រោមខ្សែទឹក​ខាង​ក្រោមនៃ​ទន្លេ​ប្រសព្វ២​នៃ​ទន្លេ​ទាំងអស់​៣ ​គឺ ​ទន្លេ​សេសាន​និង​ទន្លេស្រែ​ពក។ ​ពួក​អ្នក​វិទ្យាសាស្រ្ត​ និយាយ​ថា ​ជញ្ជាំង​ទំនប់​ទឹកប្រវែង​៩​គីឡូម៉ែត្រ ​នឹង​បិទ​ខ្ទប់ការបម្លាស់​ទី​របស់​ត្រី​ដែលធ្វើ​ឲ្យ​ត្រី​ទាំងអស់​ចំនួន​៤០​ភាគរយ​នៅ​ក្នុង​ប្រព័ន្ធ​ទំនប់​នោះ​មិន​ឲ្យ​ចេញ​ចូល​បង្កាត់​ពូជ​បាន។

ការសិក្សា​ក៏បាន​រក​ឃើញ​ដែរ​ថា​ទំនប់​ទន្លេ​សេសាន​ក្រោម​២ ​នឹង​កាត់​បន្ថយលំហូរ​ដី​ល្បប់ដែល​សម្បូរ​ទៅ​ដោយ​ជីជាតិ​ដែលជា​ចាំ​បាច់​ដើម្បី​បញ្ចូល​ជី​ដល់​ដី​ស្រែតូចៗ​ដើម្បី​ចិញ្ចឹម​ជីវិត​មនុស្ស​រាប់​សែន​នាក់​ហើយ ​ការ​សិក្សា​នោះ ​ព្រមាន​ថា​ គម្រោង​សាងសង់​នៅ​តាម​បណ្តោយ​ទន្លេមេ​នៅប្រ​ទេស​លាវ​និង​កម្ពុជា ​នឹង​មាន​ផល​ប៉ះពាល់​ដ៏​អាក្រក់​អាក្រី។

«ប្រសិនបើ​ទំនប់ចំនួន​១១​បាន​សាង​សង់​នៅ​តាម​បណ្តាយ​ទន្លេមេ​គេ​ រំពឹង​ថា​ដី​ល្បប់ចំនួន​៧៥​ភាគរយ​នឹង​ត្រូវ​រាំង​ខ្ទប់​ដោយ​ទំនប់​ទាំង​នោះ»។

ប្រទេស​នានា​ដែល​ស្ថាបនា​ទំនប់​នៅតាម​បណ្តោយ​ទន្លេ​មេគង្គ​ត្រូវ​តែធ្វើការ​សិក្សា​លម្អិតពីផល​ប៉ះពាល់ជាមុន​សិនដើម្បី​វាស់​វែងថាតើ ​វា ​អាច​ប៉ះពាល់ប្រទេស​ជិត​ខាង​របស់​ខ្លួន​យ៉ាង​ដូចម្តេច។

ប៉ុន្តែ ​ទំនប់ដែល​ស្ថាបនា​នៅ​តាម​ដៃ​ទន្លេ ​ដូចជា​ទន្លេ​សេសាន​២ ​មិន​តម្រូវការ​សិក្សា​បែបនោះ​ទេ។

លោកស្រី​ Ame Trandem ជា​នាយិកា​កម្មវិធី​ទទួល​បន្ទុក​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ អង្គការ​ទន្លេ​អន្តរជាតិ​ជា​ក្រុម​បរិស្ថាន​ឯករាជ្យ​មួយ។ ​លោកស្រី​មាន​ប្រសាសន៍​ថា ​ការវាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ខាង​បរិដ្ឋានសម្រាប់​ទន្លេ​សេសាន​ក្រោម​២ ​មិន​ទាន់​គ្រប់គ្រាន់​ទេ។

«ពីព្រោះ​វា​ជា​គម្រោង​ដៃ​ទន្លេ​វា​មិន​ដែល​បាន​ទទួល​ការពិគ្រោះ​យោបល់​ដូចគ្នា​នោះ​ទេ។ ​ហើយ​ដូច្នេះ​ព័ត៌មានដែល​បាន​បង្កើត​ដោយពួក​អ្នកជំនាញ​មិន​បាន​ទៅដល់​រដ្ឋាភិបាល​តាម​បណ្តាញ​ដូចគ្នា​ទេ។ ​ខ្ញុំ​គិតថា​បើ​មាន​ព័ត៌មាន​ច្រើន​ថែម​ទៀត​ ​បាន​ទៅ​ដល់​រដ្ឋាភិបាល​ រដ្ឋាភិបាល​នឹង​ពិចារណា​ឡើង​វិញ»។

VOA ​បាន​ព្យាយាម​និយាយ​ជាមួយ​ពួក​អាជ្ញាធរកម្ពុជា​អំពី​ផលប៉ះពាល់របស់​ទំនប់​ទឹក​នោះ ប៉ុន្តែ ​បាន​ត្រូវ​គេ​ប្រាប់​មក​វិញ​ថា​អ្នក​ដែល​ទទួល​ខុសត្រូវចំពោះ​ទំនប់​វារី​អគ្គិសនី​ទាំងអស់​នោះ​គឺ​លោក​ ស៊ុយ សែម​ រដ្ឋមន្រ្តី​ក្រសួង​ថាមពល​និង​រ៉ែ​មាន​ការជាប់​រវល់មិន​អាច​សម្ភាសន៍​បាន​ទេ​រហូត​ទាល់​ក្រោយការបោះឆ្នោត​ជាតិ​នៅ​កម្ពុជាក្នុង​ខែ​កក្កដា។ បុគ្គលិករបស់​ក្រសួង​ផ្សេង​ទៀត​មិន​អាច​និយាយ​បានហើយ​បញ្ជី​សំណួរ​ដែល​ផ្ញើ​ជូន​លោក​រដ្ឋមន្រ្តីមិន​បាន​ឆ្លើយ​ទេ។

នៅ​ក្នុង​ខណៈ​នោះ​ដែរ​ការសាង​សង់ទំនប់​សេសាន​ក្រោម​២ ​បាន​ចាប់​ផ្តើម​ហើយ​មនុស្ស​រាប់​ពាន់​នាក់​ដែល​រស់នៅ​ក្នុង​តំបន់​ទាំង​នោះ​នឹង​ត្រូវ​លិចលង់​ដោយសា​អាង​ស្តុកទឹក​ដ៏​ធំល្វឹង​ល្វើយដែល​មាន​ទំហំ​៣​រយ​គីឡូម៉ែត្រ​ការេ​របស់​ទំនប់​ទឹក​នោះ ​បាន​ត្រូវ​គេប្រាប់​ថា ​ពួកគេ ​នឹង​ត្រូវ​រើ​ចេញ​ពី​ទីកន្លែង​នេះ។

លោក​ ប៉ា ទូ ​អាយុ​៣៧​ឆ្នាំ ជាមនុស្ស​ម្នាក់​នៃ​អ្នក​ដែល​នឹង​ទទួល​រងផល​ប៉ះពាល់​ទាំង​នោះ។ ​លោក​ និយាយ​ថា​គ្មាន​ក្រុម​គ្រួសារ​ជន​ជាតិ​ភាគ​តិចណាមួយ​នៃ​ជន​ជាតិ​ភាគ​តិច​៤​រយ​គ្រួសារនៅ​ក្នុង​ភូមិ​ស្រែគ​ដែល​ស្ថិត​តាម​ដង​ទន្លេ​សេសាន ​ចង់​ចាក​ចេញ​ទេ។

បើ​មាន​ការសាង​សង់​កើត​មាន​ឡើង​ក្នុង​ឆ្នាំ​២០១៥​ វា​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ដី​ស្រែ​ ដី​ចំការ​ ផ្ទះសម្បែង​ និង​ជង្រុក​ស្រូវ។ ​ជារៀង​រាល់​ឆ្នាំ ​ពួកគេ ​ធ្វើ​ស្រែ​ចំការ​ល្មម​គ្រប់គ្រាន់​សម្រាប់​ជីវភាព​របស់​ខ្លួនគេ​ ​អាច​ចិញ្ចឹម​ជ្រូក​ មាន់ ​ទា ​សម្រាប់​លក់​ដូរ​ទៀត»។

លោក​ ប៉ា ទូ ​ដែល​មាន​កូន​ស្រី​៣​នាក់​ ​និយាយ​ថា ​ពួកគេ ​នឹងមិន​អាច​តាំង​ទី​លំនៅនៅកន្លែង​ថ្មីដែល​ស្ថិត​នៅ​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រ​ពី​ទន្លេ​ទេ។ ​លោក ​និយាយទៀត​ថា​ដី​នៅ​ទីនោះ ​មិនមាន​ជី​ជាតិ​សម្រាប់​ដាំ​ដុះ​ទេ ​ភាគ​ច្រើន​នៃ​ដី​ទាំង​នោះ​ជាថ្ម ​ឬ​មាន​ដើមឈើ​ ហើយ​គ្មាន​មន្ទីរ​ព្យាបាល​រោគនិង​សាលារៀន​ទេ។ លោក​ ភ័យ​ខ្លាច​ថា ​វា ​នឹង​ធ្វើ​ឲ្យ​ពួកគេ ​កាន់​តែ​អាក្រក់​ទៅៗ៕​

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន​
XS
SM
MD
LG