កម្មវិធី YALI Fellows សម្រាប់ស្ត្រីជំរុញឱ្យមានការផ្លាស់ប្តូរក្នុងសហគមន៍របស់ពួកគេ
មេដឹកនាំអាហ្វ្រិកវ័យក្មេងរាប់រយនាក់កំពុងត្រឡប់ទៅមាតុភូមិវិញ បន្ទាប់ពីបានបញ្ចប់ការសិក្សាក្នុងសហរដ្ឋអាមេរិក ដោយសង្ឃឹមថានឹងអាចជួយសហគមន៍របស់ពួកគេ ក្រោយការវិលត្រឡប់ទៅវិញ។ អ្នកចូលរួមក្នុងកម្មវិធី Mandela Washington Fellowship តាមរយៈគំនិតផ្តួចផ្តើមមេដឹកនាំអាហ្រ្វិកវ័យក្មេង ឬ YALI បាននិយាយថា ពួកគេសង្ឃឹមថា នឹងជំរុញឱ្យមានការផ្លាស់ប្តូរ។ អ្នកយកព័ត៌មានវីអូអេលោក Anthony LaBruto រាយការណ៍អំពីរឿងនេះ ពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕