ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​ជួយ​បង្កើន​អំណាច​ដល់​គណបក្សប្រជាធិបតេយ្យ​ក្លាយ​ជា​ក្រុមសំឡេង​ភាគច្រើន​នៅ​រដ្ឋសភា​អាមេរិក


រូបឯកសារ៖ បេក្ខជនគណបក្សប្រជាធិបតេយ្យ​​ អ្នកស្រី Jennifer Wexton 
រូបឯកសារ៖ បេក្ខជនគណបក្សប្រជាធិបតេយ្យ​​ អ្នកស្រី Jennifer Wexton 

មជ្ឈមណ្ឌល​នេះ​បាន​ប្រកាស​ឲ្យ​ដឹង​ផងដែរ​ថា ​យោង​តាម​កំណត់ត្រា​បង្ហាញ​ថា​ស្រ្តី​២៣៧នាក់​បាន​ចូលរួម​ប្រកួត​ដណ្តើម​អាសនៈ​សភា​នៅទូទាំង​ប្រទេស​ ហើយ​ជិត១០០នាក់​បាន​ទទួល​ជ័យជំនះ​គិត​ត្រឹម​ព្រឹក​ថ្ងៃពុធ។

យ៉ាងហោច​ណាស់​មាន​ស្ត្រី​ចំនួន៩៥នាក់​បាន​ឈ្នះ​អាសនៈ​នៅក្នុង​រដ្ឋសភា​អាមេរិក​នៅ​អំឡុងពេល​នៃ​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​កាល​ពី​ថ្ងៃអង្គារ ​ដែល​នេះ​ជា​ការ​បំបែក​ប្រវត្តិសាស្រ្ត​ដែល​ធ្លាប់​មាន​ស្ត្រី៨៤រូប​ទទួល​បាន​អាសនៈ​នៅ​សភា​ជាន់​ទាប​នេះ។ ភាគច្រើន​នៃ​ស្រ្តី​ដែល​ឈ្នះ​អាសនៈ​នៅក្នុង​រដ្ឋសភា​មក​ពី​គណបក្សប្រជាធិបតេយ្យ​ ជា​អ្នក​ដែល​បាន​ជួយ​ធ្វើ​ឲ្យ​គណបក្ស​ទទួល​បាន​សំឡេង​ភាគច្រើ​នៅក្នុង​រដ្ឋសភា។ ជិត៨០ភាគរយ​នៃ​បេក្ខនារី​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​អាសនៈ​នៅ​សភា​គឺ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ស្រ្តី​និង​នយោបាយ​នៃ​សកលវិទ្យាល័យ Rutgers។

មជ្ឈមណ្ឌល​នេះ​បាន​ប្រកាស​ឲ្យ​ដឹង​ផងដែរ​ថា ​យោង​តាម​កំណត់ត្រា​បង្ហាញ​ថា​ស្រ្តី​២៣៧នាក់​បាន​ចូលរួម​ប្រកួត​ដណ្តើម​អាសនៈ​សភា​នៅទូទាំង​ប្រទេស​ ហើយ​ជិត១០០នាក់​បាន​ទទួល​ជ័យជំនះ​គិត​ត្រឹម​ព្រឹក​ថ្ងៃពុធ។ សន្និបាត​រដ្ឋសភា​នៅដើម​ខែមករា​ឆ្នាំក្រោយ​នេះ​ គណបក្សប្រជាធិបតេយ្យ​នឹង​ក្លាយ​ជា​ក្រុមសំឡេង​ភាគច្រើន​ជា​លើក​ទីមួយ​ក្នុង​រយៈពេល៨ឆ្នាំ​មក​នេះ។

ជ័យជម្នះ​របស់​ស្រ្តី​ទាំងនេះ​ទំនង​ជា​នឹង​បង្កើន​តួលេខ​ចំនួន​ស្រ្តី​នៅក្នុង​រដ្ឋសភា​លើស​ពី២០ភាគរយ​ជាលើក​ទីមួយ។ មាន​កត្តា​ជាច្រើន​ដែល​ជំរុញ​ឲ្យ​មាន​ការកើនឡើង​នៃ​ចំនួនស្រ្តី​ដ៏ច្រើន​នៅក្នុង​រដ្ឋសភា​រួមមាន​ ឥរិយាបថ​របស់​លោក Trump ទៅ​លើ​ស្រ្តី​ការ​កើនឡើង​នៃ​ចលនា #Metoo ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​ករណី​បៀតបៀន​ផ្លូវភេទ​ទៅ​លើ​ស្រ្តី​និង​វេទិកា​គោលនយោបាយ​របស់​គណបក្ស​សាធារណរដ្ឋ​អំពី​បញ្ហា​មួយ​ចំនួន​ដូចជា​សិទ្ធិ​រំលោភកូន​ជាដើម។

លោក Christopher Borick សាស្រ្តាចារ្យ​ខាង​វិទ្យាសាស្រ្ត​នយោបាយ​ និង​ជា​នាយក​នៃ​វិទ្យាស្ថាន​មតិ​សាធារណៈ​បាន​និយាយ​ថា​ តួនាទី​របស់​ស្រ្តី​នៅក្នុង​ការបោះឆ្នោត​នេះ​បាន​បង្កើន​ក្តី​រំពឹង​ជាច្រើន។ ស្រ្តី​ដែល​ទទួល​បាន​ជ័យជំនះ​ទាំងនោះ​រួមមាន​ស្រ្តី​កាន់សាសនា​ឥស្លាម​ពីរនាក់​លើកដំបូង​គឺ​លោកស្រី Ilhan Omarមក​ពី​រដ្ឋMinnesotaនិង​លោកស្រី Rashida Tlaib​ មក​ពីរដ្ឋ Michigan និង​ស្រ្តី​ជនជាតិដើម​អាមេរិកាំង​ទីមួយ​គឺ​លោកស្រី Sharice Davids មក​ពី​រដ្ឋ Kansas។ នេះ​ក៏​ជា​លើកទីមួយ​ដែរ​ ដែល​រដ្ឋ Pennsylvania រដ្ឋNew Jersey និងរដ្ឋ New York​ មាន​ស្ត្រី​ឈ្នះ​អាសនៈ​នៅក្នុង​រដ្ឋសភា៕

XS
SM
MD
LG