ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី Donald Trump ស្នើ​ឲ្យ«ផ្អាក» ជំនួយ​របស់​អាមេរិក​ដល់​អ៊ុយក្រែន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump​នៅថ្ងៃចន្ទ​ បាន​ណែនាំ​ឲ្យ​«ផ្អាក»​ ជំនួយ​របស់​សហរដ្ឋអាមេរិក ដល់ប្រទេសអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំ​នៅ​សេតវិមាន​ដែល​មាន​ការប្រកែកគ្នា​ដ៏ខ្លាំង​ជាមួយ​នឹង​មេដឹកនាំ​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy​ខណៈ​លោក Trump ព្យាយាម​ដាក់សម្ពាធ​លើប្រធានាធិបតី​អ៊ុយក្រែន ឱ្យចូលរួម​ក្នុង​កិច្ចចរចា​សន្តិភាព​ជាមួយ​ប្រទេស​រុស្ស៊ី។ យោង​តាមទីភ្នាក់ងារ​សារព័ត៌មានAP បានដក​ស្រង់​សម្តី​មន្ត្រី​សេតវិមាន​ដែល​បាននិយាយ​ថា លោក Trump កំពុង​ផ្តោតលើ​ការសម្រេច​ឲ្យបានកិច្ចព្រមព្រៀង​សន្តិភាព ដើម្បី​បញ្ចប់​សង្រ្គាម​ជាងបីឆ្នាំ​នៅអ៊ុយក្រែន ហើយ​លោក​ចង់ឲ្យ​លោក Zelensky «ប្តេជ្ញា» សម្រេចឲ្យបាន​គោលដៅនោះ។ មន្ត្រីរូបនេះ​បាន​បន្ថែមថា សហរដ្ឋអាមេរិក​កំពុង «ផ្អាកនិងពិនិត្យ» ជំនួយ​របស់ខ្លួន ដើម្បី«ធានាថា ជំនួយនេះ​ចូលរួមចំណែក​ដល់ដំណោះស្រាយ​មួយ»។ នេះ​បើតាម​មន្ត្រីរូបនោះ​ដែល​បាននិយាយ​ក្នុងលក្ខខណ្ឌ​មិន​បញ្ចេញឈ្មោះ​ក្នុងការពិភាក្សា​អំពី​ជំនួយ៕

XS
SM
MD
LG