ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

WHO​៖ ​មាន​ការ​រីកចម្រើន​ក្នុងការ​ព្យាបាល​ជំងឺ​អ៊ីបូឡា​ តែត្រូវការ​ការព្យាយាម​បន្ថែម​ទៀត

នៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​អ៊ីបូឡា​របស់​ USAID​ នៅជាយ​ក្រុង​Monrovia ប្រទេស​Liberia ក្រុមការងារ​សុខភាព​ដែល​ពាក់​ឧបករណ៍​​ការពារ​ខ្លួន​កំពុង​បាញ់​សារធាតុ​លើសាកសព​ដើម្បី​កុំឲ្យជំងឺអ៊ីបូឡារាលដាល​ ដោយ​ពួក​គេ​សង្ស័យ​ថា​ បុរសនេះ​បានឆ្លងជំងឺអ៊ីបូឡា កាលពីថ្ងៃទី​២៨ ខែវិច្ឆិកា​ ឆ្នាំ២០១៤។

អង្គការ​សុខភាព​ពិ​ភពលោក​ កាល​ពី​ថ្ងៃ​ច័ន្ទ​ បាន​បង្ហើប​ឲ្យ​ដឹង​ព័ត៌មានវិជ្ជមាន​ដ៏​កម្រ​ខ្លះថា ​ការរាល​ដាល​នៃ​ជំងឺអ៊ីបូឡា​ដ៏​ប្រល័យដែល​បាន​សម្លាប់​មនុស្ស​ជាង​៦​ពាន់​នាក់​ក្នុង​តំបន់​អាហ្វ្រិក​ខាង​លិច ​កំពុង​ធ្លាក់​ចុះ​។

​ទី​ភ្នាក់​ងារ​របស់​អង្គការ​សហប្រជាជាតិ ​បាន​និយាយ​ថា ទិសដៅ​របស់ខ្លួន​ក្នុង​ការ​ដាក់​អ្នកជំងឺ​ឲ្យ​នៅ​ដាច់​ពីគេ​ហើយ​នឹង​ការ​ព្យាបាលជំ​ងឺ​នេះ​បាន​ស្ថិត​នៅ​លើ​ផ្លូវ​ត្រូវ ដែល​ជាង​៧០​ភាគរយ​នៃ​អ្នក​ជំងឺ​ស្ថិតនៅ​ក្នុង​ប្រទេស​ Liberia, Sierra Leone និង​ប្រ​ទេស Guinea ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​១ ​ខែ​ធ្នូ​។

លោក​ Bruce Aylward ជំនួយ​ការ​អគ្គ​នាយក​អង្គការ​សុខភាព​ពិ​ភពលោកបាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ថា ​ជាលទ្ធផល​ពួកគេ​អាច​គ្រប់គ្រង​ជំងឺ​នេះ​បាន​ប្រសើ​ជាងមុន។

ក៏ប៉ុន្តែ ​លោក​បាន​និយាយ​បន្ថែម​ទៀត​ថា ​មាន​ការ​ងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើមុន​ពេល​ប្រទេស​ណាមួយ​ក្នុង​ចំណោមប្រទេស​ទាំង​៣​នេះ ​អាចប្រកាស​ថា​ជា​ប្រទេស​គ្មាន​ករណី​នៃ​ជំ​ងឺ​អ៊ីបូឡានេះ​។

​កាល​ពី​២​ខែ​មុន ​អង្គការ​សហប្រជាជាតិ ​បាន​ចាប់​ផ្តើម​ផែនការ​មួយ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា សពនៃជន​រងគ្រោះ​ដោយ​ជំងឺ​អ៊ី​បូឡា​ចំនួន​៧០​ភាគរយត្រូវបានបញ្ចុះ​យ៉ាង​ត្រឹម​ត្រូវ​ ​ហើយ​ករណី​សង្ស័យ​ចំនួន​៧០​ភាគ​រយ​ទៀត ​ត្រូវ​ដាក់​នៅ​កន្លែង​ដាច់​ពីគេ។

XS
SM
MD
LG