ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លីបេរីយ៉ា​ព្យាយាម​ពន្លឿន​ការ​បូជា​សព​ជន​រងគ្រោះ​នៃ​ជំងឺ Ebola

ពលរដ្ឋ​លីបេរីយ៉ា​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​ធនាគារ​មួយ​​ក្នុង​រដ្ឋធានី​ម៉ុងរ៉ូវីយ៉ា​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​០៤ ខែ​សីហា ​ខណៈ​ដែល​​មាន​ការ​ភិតភ័យ​​ក្នុង​ចំណោម​សាធារណជន​កាន់​តែ​ច្រើន​ថា​អគារ​សាធារណៈ​ខ្លះ​អាច​នឹង​បិទ​ដោយ​សារ​ការ​រាលដាល​នៃ​មេរោគ​ Ebola។

ក្រុម​មន្ត្រី​ប្រទេស​លីបេរីយ៉ា (Liberia) ​កំពុង​ប្រឈម​នឹង​ការ​កើន​ឡើង​នៃ​សព​ជន​រង​គ្រោះ​ដោយ​សារ​ជំងឺ Ebola ​ដែល​នៅ​មិន​ទាន់​បាន​យក​ទៅកប់​ នៅ​ក្នុង​បណ្តា​សហគមន៍​ដែល​ប៉ះពាល់​ដោយ​មេរោគ​យ៉ាង​ប្រល័យ​នេះ។

បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​និយាយ​ថា​ ប្រព័ន្ធ​សុខាភិបាល​ដែល​មិន​អាច​ទទួល​បន្ទុក​បាន​នោះ​ នាំ​ឲ្យ​មាន​សាក​សព​ដែល​ត្រូវ​គេ​យក​ទៅ​គរ​ទុក​នៅក្នុង​សហគមន៍​ខ្លះ​ ហើយ​មិន​ត្រូវ​បាន​យក​ទៅ​កប់​ឲ្យ​បាន​ត្រឹមត្រូវ​អស់​ពេល​ជា​ច្រើន​ថ្ងៃ។ សេចក្តី​រាយការណ៍​មួយ​និយាយ​ថា​ មាន​ការ​រក​ឃើញ​សាកសព​ដល់​ទៅ​៣៧​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​កន្លែង​មួយ​ក្នុង​រដ្ឋធានី​ម៉ុងរ៉ូវីយ៉ា (Monrovia)។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លីបេរីយ៉ា​លោក Lewis Brown ​បាន​ថ្លែង​ប្រាប់​សេវា​ផ្សាយ​ជា​ភាសា​អង់គ្លេស​ទៅ​កាន់​ទ្វិប​អាហ្រ្វិក​របស់​វីអូអេ​ថា​ ក្រុម​មន្ត្រី​មិន​បាន​ត្រៀម​ខ្លួន​ សម្រាប់​ការ​ឆ្លើយ​តប​អវិជ្ជមាន​ ដែល​ពួក​គេ​បាន​ទទួល​ពី​សហគមន៍​នានា។

លោក​ Brown ថ្លែង​ថា​ដោយសារ​មូលហេតុ​នេះ ទើប​លោកស្រី​ប្រធានាធិបតី Ellen Johnson Sirleaf ​បាន​បញ្ជា​ឲ្យ​ធ្វើ​ការ​បូជា​សាកសព​ដែល​មាន​មេរោគ​ Ebola ទាំងឡាយ៕

រូបថត​ឯកសារ៖ អ្នក​ធ្វើ​ការ​ខាង​សុខាភិបាល​សែង​សាកសព​ជន​រងគ្រោះ​ម្នាក់​នៃ​ជំងឺ Ebola ក្នុង​ប្រទេស​សៀរ៉ាឡេអូន។
រូបថត​ឯកសារ៖ អ្នក​ធ្វើ​ការ​ខាង​សុខាភិបាល​សែង​សាកសព​ជន​រងគ្រោះ​ម្នាក់​នៃ​ជំងឺ Ebola ក្នុង​ប្រទេស​សៀរ៉ាឡេអូន។

XS
SM
MD
LG