ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភព​លោកថា ​ករណី​ជំងឺ​កញ្ជ្រិល​បាន​កើន​ឡើង​​ជិត៤​ដង

លោក​អភិបាល​ក្រុង​ញូវយ៉ក Bill de Blasio ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ ដោយ​បាន​ប្រកាស​ពី​ភាព​មាន​អាសន្ន​ផ្នែក​សុខាភិបាល​សាធារណៈ នៅ​ក្នុង​ផ្នែក​នៃ​សង្កាត់ Brooklyn ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កញ្ជ្រិល​ កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩។

អង្គការ​សុខភាព​ពិភព​លោក​បាន​រាយ​ការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ​ករណី​ជំងឺ​កញ្ជ្រិល​នៅទូទាំង​ពិភព​លោក​បាន​កើន​ឡើងជិត៤​ដង​នៅ​ត្រីមាស​ដំបូង​នៃ​ឆ្នាំនេះ​ បើ​ធៀប​នឹង​ឆ្នាំ​មុន។​

ដោយ​ដកស្រង់​ទិន្នន័យ​បឋម ​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​នេះ​បាន​និយាយ​ថា ​មាន​ករណី​ឆ្លង​ជំងឺ​កញ្ជ្រិល​ជាង​១១​ម៉ឺន​២​ពាន់​ករណី​ដែល​អាច​ការពារ​បាន ប៉ុន្តែ​ជំងឺ​នេះ​ត្រូវ​បាន​គេរាយ​ការណ៍​មក​ថា​ ឆ្លងជា​ច្រើនទូទាំង​ពិភព​លោកក្នុង​កំឡុង​ខែ​មករា​ដល់​ខែ​មីនា។​

អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ចាក់​ថ្នាំ​បង្ការ​ប្រសើរឡើង​ទប់ទល់​ជំងឺកញ្ជ្រិល​ដែល​អាច​សម្លាប់​កុមារ​ ឬ​ធ្វើ​ឲ្យ​កុមារ​ពិការ​អស់​មួយ​ជីវិត។​

ក្នុងរយៈ​ពេល​ប៉ុន្មាន​ខែថ្មីៗនេះ ​អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​ថា ​ការ​រីករាល​ដាល​នៃ​ជំងឺ​នេះ​បាន​កើត​ឡើង​សូម្បី​នៅ​ក្នុង​ប្រទេស​ដែល​មាន​ការចាក់​ថ្នាំ​បង្ការ​បាន​ច្រើនរួម​ទាំង​សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​អ៊ីស្រាអែល​ ប្រទេស​ថៃ​ និង​ទុយនីស៊ី ​ខណៈ​ដែល​ជំងឺនេះ​រីករាល​ដាល​យ៉ាង​ឆាប់​រហ័ស​ក្នុង​ចំណោម​ក្រុម​មនុស្ស​ដែល​មិនបាន​ចាក់​វ៉ាក់​សាំង៕

XS
SM
MD
LG