ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ថា ​សហរដ្ឋអាមេរិក​ចាប់ផ្តើម​ដកកងទ័ព​ចេញ​ពី​ស៊ីរី


រូបឯកសារ៖ សិស្សសាលាដើរកាត់រថយន្តល្បាតរបស់អាមេរិក នៅក្រុង Hasakah ប្រទេសស៊ិរី។ 
រូបឯកសារ៖ សិស្សសាលាដើរកាត់រថយន្តល្បាតរបស់អាមេរិក នៅក្រុង Hasakah ប្រទេសស៊ិរី។ 

លោកស្រី Sarah Sanders​ អ្នកនាំពាក្យ​សេតវិមាន​បាន​ថ្លែង​តាមរយៈ​សេចក្តីថ្លែងការ​មួយ​ថា «យើង​បាន​ចាប់ផ្តើម​បញ្ជូន​កងទ័ព​ត្រឡប់​មក​សហរដ្ឋអាមេរិក​វិញ​ហើយ​ បន្ទាប់​ពី​បាន​ផ្លាស់ប្តូរ​ទៅ​ដំណាក់កាល​បន្ទាប់​នៃ​យុទ្ធនាការ​យោធា​នេះ»។

សេតវិមាន​បាន​ប្រកាស​កាល​ពីថ្ងៃពុធ​មិ្សលមិញ​ថា​ សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ដក​កងទ័ព​ចេញ​ពី​ប្រទេស​ស៊ីរី​ភ្លាមៗ​បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ​បាន​បង្ហោះសារ​ថា​ សហរដ្ឋអាមេរិក​បាន​ផ្តួលរំលំ​ក្រុមភេរវកម្ម​រដ្ឋឥស្លាម​នៅ​ទីនោះ​ហើយ។

លោកស្រី Sarah Sanders​ អ្នកនាំពាក្យ​សេតវិមាន​បាន​ថ្លែង​តាមរយៈ​សេចក្តីថ្លែងការ​មួយ​ថា «យើង​បាន​ចាប់ផ្តើម​បញ្ជូន​កងទ័ព​ត្រឡប់​មក​សហរដ្ឋអាមេរិក​វិញ​ហើយ​ បន្ទាប់​ពី​បាន​ផ្លាស់ប្តូរ​ទៅ​ដំណាក់កាល​បន្ទាប់​នៃ​យុទ្ធនាការ​យោធា​នេះ»។ លោកស្រី​បាន​ថ្លែង​បន្ថែម​ថា​ ការផ្តួលរំលំ​រដ្ឋឥស្លាម​នេះ​ មិនមែន​មាន​ន័យថា​ យុទ្ធនាការ​យោធា​ដឹកនាំ​ដោយ​កងកម្លាំងចម្រុះ​ត្រូវ​បញ្ចប់​នៅក្នុង​ប្រទេសស៊ីរី​ទេ។

លោកស្រី Sanders​បាន​ថ្លែង​យ៉ាងដូច្នេះ​ថា «សហរដ្ឋអាមេរិក​និង​ក្រុមសម្ព័ន្ធមិត្ត​របស់​យើង​ត្រៀម​លក្ខណៈ​រួចរាល់​ដើម្បី​ធ្វើ​ទំនាក់ទំនង​នៅគ្រប់កម្រិត​ ដើម្បី​ការពារ​អត្ថប្រយោជន៍​របស់​អាមេរិក​នៅពេលណា​ដែល​ចាំបាច់​ ហើយ​យើង​នឹង​បន្ត​ធ្វើ​ការរួមគ្នា​ដើម្បី​បោសសម្អាត​ដែនដី​របស់​ក្រុមភេរវកម្មឥស្លាម​ជ្រុលនិយម​ កាត់ផ្តាច់​ការ​ឧបត្ថម្ភ​ហរិញ្ញវត្ថុ​ដល់​ក្រុម​នេះ​ ការគាំទ្រនានា និងការជ្រៀត​ចូលតាមរយៈ​គ្រប់រូបភាព​ចូលក្នុង​ព្រំដែន​របស់​យើង»។

នៅថ្ងៃដដែលនោះ​ អ្នកនាំពាក្យ​ទីបញ្ជាការ​ប៉ង់តាហ្គូន លោកស្រី Dana White ​បាន​ថ្លែង​តាមរយៈ​សេចក្តីថ្លែងការ​មួយ​ថា «កងកម្លាំងចម្រុះ​បាន​រំដោះដែនដី​ដែល​កាន់កាប់​ដោយក្រុម ISIS ​ប៉ុន្តែ​តែ​យុទ្ធនាការ​ប្រឆាំង​នឹង​ពួកISIS មិនទាន់​បាន​បញ្ចប់​នៅឡើយ​ទេ។ យើង​នឹង​បន្ត​ធ្វើការ​ជាមួយ​នឹង​ដៃគូ និង​សម្ព័ន្ធមិត្ត​នានារបស់​យើង​ ដើម្បី​ផ្តួលរំលំ​ក្រុម ISIS នៅគ្រប់​កន្លែង​ដែល​ពួកគេ​ធ្វើ​ប្រតិបត្តិការ»៕

XS
SM
MD
LG