ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​អ.ស.ប​ស្វាគមន៍​ចំពោះ​កិច្ចព្រមព្រៀង​បង្កើត​តំបន់​គ្មាន​យោធា​នៅ​ស៊ីរី


រូបឯកសារ៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក António Gutteres
រូបឯកសារ៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក António Gutteres

លោកប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​លោកប្រធានាធិបតី​តួកគី Recep Tayyip Erdogan កាល​ពី​ថ្ងៃចន្ទ​បាន​ព្រមព្រៀង​គ្នា​បង្កើត​តំបន់​គ្មាន​យោធា​ដែល​មាន​ទំហំពី១៥ ទៅ២០គីឡូម៉ែត្រ​នៅក្នុង​តំបន់​ដែល​គ្មាន​យោធា​រួច​ទៅ​ហើយ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ស្វាគមន៍​ការ​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​រវាង​ប្រធានាធិបតី​រុស្ស៊ី​ និង​ប្រធានាធិបតី​តួកគី​កាល​ពី​ថ្ងៃចន្ទ​ដើម្បី​បង្កើត​តំបន់​គ្មាន​យោធា​នៅក្នុង​ខេត្ត Idlib ប្រទេសស៊ីរី ​ដោយ​បាន​និយាយ​ថា ​កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ទប់ស្កាត់​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​ និង​ជួយ​ការពារ​សុវត្ថិភាព​ដល់​ជនស៊ីវិល​ប្រមាណ​ជា៣លាននាក់។

អ្នកនាំពាក្យរ​បស់​លោក António Gutteresបាន​ថ្លែង​តាមរយៈ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃអង្គារ​ថា៖ «លោក​អគ្គលេខាធិការ​បាន​អំពាវនាវ​ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ប្រទេសស៊ីរី​ឲ្យ​សហការ​គ្នា​ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ និង​ដើម្បី​ធានា​សុវត្ថិភាព​ និង​ដំណើរការ​មនុស្សធម៌​នៅក្នុង​តំបន់​ទាំងអស់​តាមរយៈ​វិធានការ​ដោយ​ផ្ទាល់​នានា»។

លោកប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​លោកប្រធានាធិបតី​តួកគី Recep Tayyip Erdogan កាល​ពី​ថ្ងៃចន្ទ​បាន​ព្រមព្រៀង​គ្នា​បង្កើត​តំបន់​គ្មាន​យោធា​ដែល​មាន​ទំហំពី១៥ ទៅ២០គីឡូម៉ែត្រ​នៅក្នុង​តំបន់​ដែល​គ្មាន​យោធា​រួច​ទៅ​ហើយ។ លោក Putin បាន​ថ្លែង​ថា ​កងកម្លាំងរុស្ស៊ី​ និង​កងកម្លាំង​តួកគី​ជា​អ្នកការពារ​តំបន់​គ្មាន​យោធា​នេះ ​ដែល​គេ​នឹង​អាច​មើលឃើញ​ពី​ការ​ដកចេញ​អាវុធ​ធន់ធ្ងន់​របស់​ពួកឧទ្ទាម និង​ការ​ដកចេញ​របស់​ពួកសកម្មប្រយុទ្ធ​ជ្រុលនិយម​ពីខេត្ត Idlib រួមទាំង​ពួកភេវរកម្ម al-Nusra Front ផងដែរ​នៅត្រឹម​ពាក់កណ្តាល​ខែតុលា​ខាង​មុខ​នេះ។

អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ការ​អំពាវនាវ​អស់​ជាច្រើន​សប្តាហ៍​ទៅ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​អំពី​វិបត្តិ​នៅក្នុងខេត្ត Idlib ដោយ​បាន​ព្រមាន​អំពី​គ្រោះមហន្តរាយ​មនុស្សធម៌ ប្រសិន​បើ​រដ្ឋាភិបាល​ស៊ីរី​អនុវត្ត​តាម​ផែនការ​របស់​ខ្លួន​ក្នុង​ការ​បោសសម្អាត​ទីតាំង​ឈរ​ជើង​រឹងមាំ​ចុងក្រោយ​របស់​ពួកឧទ្ទាម​នោះ។ អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់ស្មាន​ថា​ ពួកសកម្មប្រយុទ្ធ​ប្រមាណ ១៥.០០០នាក់​កំពុង​រស់នៅ​លាយឡំ​ជាមួយ​នឹង​ជនស៊ីវិល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG