ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​និយាយ​ថា ឥឡូវ​នេះ​មិនមែន​ជា​ពេល​សម្រាប់​ចរចា​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង


លោក​រដ្ឋមន្ត្រី​ការបរទេស Rex Tillerson​ ឆ្លើយតប​ទៅ​លើ​សំណួរ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង កាលពី​ថ្អៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
លោក​រដ្ឋមន្ត្រី​ការបរទេស Rex Tillerson​ ឆ្លើយតប​ទៅ​លើ​សំណួរ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង កាលពី​ថ្អៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

សេតវិមាន​និយាយ​ថា​ខ្លួនយក​ចិត្តទុកដាក់​ក្នុង​ការ​និយាយ​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង​តែ​អំពី​ការ​ដោះលែង​ជនជាតិ​អាមេរិកាំងបី​នាក់​ឃុំឃាំង​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​តែប៉ុណ្ណោះ។​

សេចក្តី​ថ្លែងការណ៍​នេះ​មាន​ឡើង​មួយ​ថ្ងៃ​ក្រោយពី​លោករដ្ឋមន្ត្រី​ការបរទេសស.រ.អា. Rex Tillerson បាន​លាត​ត្រដាង​ឱ្យ​ដឹង​ថា​ស.រ.អា.នៅ​មាន​បណ្តាញ​គមនាគមន៍​ដោយ​ផ្ទាល់ជា​មួយ​អាជ្ញាធរ​កូរ៉េ​ខាង​ជើង​ហើយ​ពួក​មន្ត្រី​អាមេរិកាំង​កំពុង​ស្វះស្វែងឱ្យ​មាន​ការ​សន្ទនា​គ្នា។​

ក៏ប៉ុន្តែ​នៅ​ពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​មក ប្រធានាធិបតី​ Donald Trump បាន​និយាយ​ផ្ទុយ​ពី​កំណត់សម្គាល់​របស់​លោក Tillerson ដោយ​គាត់​បាន​ថ្លែង​ថា​លោក Tillerson «ខាត​ពេលវេលា» ក្នុង​ការ​និយាយ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។​

ទោះណាជាមានកំណត់សម្គាល់ដូច្នេះ​របស់ Trump ក៏​ដោយ​ក៏សេតវិមាន​បាននិយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ប្រធានាធិបតី Trump នៅ​តែមានការ​ទុកចិត្តលើលោក​ Tillerson។​

ដោយ​ត្រូវ​សួរ​នៅ​ក្នុង​ការ​ធ្វើសន្និសីទ​កាសែត​ប្រចាំ​ថ្ងៃអំពី​កំណត់​សម្គាល់​របស់​លោក Tillerson អ្នកស្រី​ Sarah Huckabee Sanders បាន​និយាយ​ថា​«ពេល​នេះ​មិនមែន​ជា​ពេលវេលា​សម្រាប់​ធ្វើ​ការ​ចរចា​ទេ»។ ​សារនេះ​ហាក់ដូចជា​ផ្ទុយពីការ​ពណ៌នារបស់​លោក Tillerson ដល់​ពួក​អ្នកកាសែត​នៅ​ក្រោយជំនួប​កាលពី​ដំណាច់សប្តាហ៍​ជាមួយ​ពួក​មន្ត្រី​ចិនក្នុង​ក្រុងប៉េកាំង។​ នៅ​ពេល​នោះ​លោកបានមាន​ប្រសាសន៍​ថា​ «យើង​កំពុងស៊ើបអង្កេត សូម​រង់ចាំ​ស្តាប់»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG