ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ហាក់​ចាត់​ទុក​អត្រា​កើន​ឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​សហរដ្ឋ​អាមេរិក ថា​មិន​សូវ​សំខាន់


អ្នកស្រី Kayleigh McEnany អ្នក​នាំពាក្យ​សេតវិមាន​ ថ្លែង​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេតវិមាន ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២០។ (AP Photo/Patrick Semansky)
អ្នកស្រី Kayleigh McEnany អ្នក​នាំពាក្យ​សេតវិមាន​ ថ្លែង​ក្នុង​អំឡុងពេល​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេតវិមាន ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២០។ (AP Photo/Patrick Semansky)

សេតវិមាន​ហាក់​ចាត់​ទុក​អត្រា​កើន​ឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ថា​មិន​សូវ​សំខាន់។

អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Kayleigh McEnany បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា៖ «យើង​កំពុង​ដើរ​លើ​ទិសដៅ​ត្រឹមត្រូវ»។

សហរដ្ឋ​អាមេរិក​មាន​ចំនួន ២០% នៃ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ នៅ​លើ​ពិភពលោក។

ជំងឺ​កូវីដ១៩ បាន​ចម្លង​ដល់​មនុស្ស​ជិត ២ លាន ៣ សែន​នាក់ និង​បាន​សម្លាប់​មនុស្ស​អស់​ជាង ១ សែន ២ ម៉ឺន​នាក់ នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

អ្នកស្រី McEnany បាន​បញ្ជាក់​អំពី​ទំនោរ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ថា៖ «យើង​ត្រេកអរ​ដែល​ឃើញ​ចំនួន​នេះ​បាន​ធ្លាក់​ចុះ»។

ប៉ុន្តែ ការ​រាយការណ៍​ពី​រដ្ឋ​ចំនួន ៣១ ក្នុង​ចំណោម​រដ្ឋ​ទាំង ៥០ នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ថា អត្រា​នៃ​ការ​ឆ្លង​ជំងឺ​នេះ​គឺ​លើស​ពី​មួយ ដែល​មាន​ន័យ​ថា មនុស្ស​ម្នាក់​អាច​ចម្លង​ជំងឺ​នេះ​ទៅ​មនុស្ស​លើស​ពី​ម្នាក់។

នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​ក្នុង​ទីក្រុង Tulsa រដ្ឋ Oklahoma កាល​ពី​ថ្ងៃ​សៅរ៍ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ហៅ​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ថា​ជា «ដាវ​មុខ​ពីរ» ដោយលោក​បាន​និយាយ​ថា ពេល​បង្កើន​ការ​ធ្វើ​តេស្ត «អ្នក​នឹង​ឃើញ​អ្នក​ឆ្លង​កាន់តែ​ច្រើន»៕

XS
SM
MD
LG