សប្តាហ៍នេះ៖ អាមេរិកបន្តផ្តោតយកចិត្តទុកដាក់ទៅលើវិបត្តិនៅអ៊ុយក្រែន
នៅក្នុងសប្តាហ៍នេះ ការផ្តោតយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទៅលើវិបត្តិនៅប្រទេសអ៊ុយក្រែននឹងមានជាបន្តទៀត ដោយជាដំបូង លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ទទួលលោកស្រីអធិការបតី Angela Merkel នៃប្រទេសអាល្លឺម៉ង់នៅសេតវិមាននៅល្ងាចថ្ងៃច័ន្ទ។ អ្នកយកព័ត៌មានរបស់VOA Michael Bowman រាយការណ៍ថា គេនៅមិនទាន់ដឹងនៅឡើយទេថា តើការជំរុញរបស់សហគមន៍អន្តរជាតិជាថ្មីទៀត ដើម្បីឲ្យមានសន្តិភាពនៅប្រទេសអ៊ុយក្រែន នឹងមានផ្លែផ្កាឬយ៉ាងនោះ និងថា តើសហរដ្ឋអាមេរិក នឹងបញ្ជូនសព្វាវុធទៅទីក្រុងកៀវដែរឬទេ។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន