រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងពិចារណាសំណើបង្ក្រាបពួករដ្ឋអ៊ីស្លាម
សភាអាមេរិកសំរាកការងារនៅសប្តាហ៍នេះ ខណៈដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ធ្វើម្ចាស់ផ្ទះនៃសន្និសិទកំពូលមួយ ស្តីពីការតទល់ជាមួយអំពើនិយមជ្រុលដោយការប្រើអំពើហិង្សាក្នុងសរអា។ ការវាយប្រហារនៅប្រទេស ដាណឺម៉ាក ជាថ្មីម្តងទៀត គូសបញ្ជាក់អំពីសេចក្តីត្រូវការប្រុងប្រយ័ត្ន ហើយអាចមានឥទ្ធិពលលើការពិចារណាលើសំណើអនុញ្ញាតឲ្យចាត់វិធានការណ៍យោធា ប្រឆាំងលើពួកកងជីវពលរដ្ឋអ៊ីស្លាម។ លោក Michael Bowman នៃវីអូអេ រាយការណ៍អំពីរឿងនេះ។ លោក ប៉ូច រាសី ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន