ក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនចំពោះការថ្លែងសុន្ទរកថាដ៏ចម្រូងចម្រាសរបស់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលចំពោះមុខសភាអាមេរិក
ភាពល្អក់កករដែលកើនឡើងចំពោះទំនាក់ទំនង រវាងរដ្ឋបាលលោកអូបាម៉ា និងមេដឹកនាំអ៊ីស្រាអែល Benjamin Netanyahu នឹងត្រូវគេមើល ឃើញនៅសប្តាហ៍នេះ គ្រាដែលលោកនាយករដ្ឋមន្រ្តីមកទស្សនកិច្ចរដ្ឋធានីWashington ដើម្បីថ្លែងសុន្ទរកថា នៅចំពោះមុខកិច្ចប្រជុំចំរុះមួយរបស់សភាអាមេរិក។ លោក Michael Bowman នៃVOA រាយការណ៍ពីរដ្ឋធានី Washingtonនេះថា លោក Netanyahu នឹងរិះគន់អនុសញ្ញាដ៏មានសក្តានុពលមួយ ស្តីអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ នៅក្នុងពិធីថ្លែងសុន្ទរកថាមួយ ដែលរៀបចំឡើងដោយលោកប្រធានរដ្ឋសភាJohn Boehner ដោយគ្មានការពិគ្រោះយោបល់ជាមួយសេតវិមាន ដែលបានបង្កឲ្យមានភាពចម្រូងចម្រាសនៅក្រុងវ៉ាស៊ីនតោននិងក្រុងយ៉េរូសាឡឹម។ អ្នកស្រី លី ម៉ូរីវ៉ាន់ សូមជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២០ កុម្ភៈ ២០២៥
អាមេរិក រុស្សី ចាប់ផ្តើមចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន