សង្គ្រាមនៅអ៊ុយក្រែន ធ្វើឲ្យមនុស្សវ័យចាស់ៗជាច្រើនស្ថិតក្នុងស្ថានភាពងាយរងគ្រោះថ្នាក់
ក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន ជម្លោះរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី បានធ្វើឲ្យមនុស្សជាច្រើន ជាពិសេសមនុស្សវ័យចាស់ៗ ស្ថិតក្នុងស្ថានភាពងាយរងគ្រោះថ្នាក់។ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សជាងពាក់កណ្តាលនៃមនុស្សដែលគ្មានទីកន្លែងរស់នៅដោយសារតែការប្រយុទ្ធគ្នានោះ ជាមនុស្សវ័យចាស់ៗ ដែលជាញឹកញាប់រងទុក្ខដោយសារជំងឺ ការថប់អារម្មណ៍ ហើយនឹងកង្វះសេវាកម្មសំខាន់ៗ។ លោក Patrick Wells រាយការណ៍ព័ត៌មាននេះពីទីក្រុង Debaltseve នៃប្រទេសអ៊ុយក្រែន។ ហើយលោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕