តើការបោះឆ្នោតផ្ញើតាមប្រៃសនីយ៍ដំណើរការរបៀបណា?
បរិយាកាសបោះឆ្នោតនៅអាមេរិកកំពុងផ្លាស់ប្តូរ។ ខណៈដែលពលរដ្ឋជាច្រើននៅទៅបោះឆ្នោតដោយផ្ទាល់នៅការិយាល័យបោះឆ្នោតតាមតំបន់ ការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសនីយ៍កំពុងកើនឡើង។ ពីមុនការផ្ញើសន្លឹកឆ្នោតគឺសម្រាប់តែសមាជិកយោធា និងពលរដ្ឋដែលមិនអាចចេញពីផ្ទះបាន ពេលនេះវាជាមធ្យោបាយចម្បងនៅក្នុងរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក។ និន្នាការនេះកំពុងត្រូវបានជជែកដេញដោល។ អ្នកគាំទ្រលើកពីភាពងាយស្រួលនិងកំណើនអ្នកចូលរួមបោះឆ្នោត អ្នករិះគន់បារម្ភពីបញ្ហាសន្តិសុខ។ ទោះយ៉ាងណា ការសិក្សានានាបង្ហាញថា ការលួចបន្លំសន្លឹកឆ្នោតដែលត្រូវបានផ្ញើតាមប្រៃសនីយ៍នេះ មិនងាយកើតឡើងទេ។ លោក Fern Robinson ជូនសេចក្តីរាយការណ៍លម្អិត។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖