ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ឆាង ​ផល្លា​ ៖ ភាព​ជោគ​ជ័យ​បាន​កើត​ឡើង​ក្រោយ​ពេល​ជម្នះ​គ្រប់​ឧបសគ្គ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ឃុំ​ផ្តៅ​ជុំ ​ស្រុក​ជើង​ព្រៃ​ ខេត្ត​កំពង់​ចាម ​មាន ៤ ​​ភូមិ​ មាន​អាសនៈ​ចំនួន​ ៩ ​ហើយ​មាន​គណ​បក្ស​នយោបាយ​ចំនួន​ ៣ ​បាន​ចូល​រួម​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​ ៥​ នេះ។ ជា​លទ្ធ​ផលបឋម ​គណបក្ស​ភ្លើង​ទៀន​ទទួល​ជោគជ័យ​បាន ៥​ អាសនៈ ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ ៤ ​អាសនៈ។អ្នកស្រី ធីតា​ វីន ​បាន​សម្ភាសន៍​លោក​ ឆាង ​ផល្លា ​អាយុ​៦០​ឆ្នាំ ​បេក្ខជន​ឃុំផ្តៅជុំ ​ស្រុក​ជើង​ព្រៃ ​ខេត្ត​កំពង់​ចាម​ នៃ​គណបក្ស​ភ្លើងទៀន​ ដែល​ទទួល​បាន​ជោគ​ជ័យ​ក្នុង​តំណែង​ជា​មេ​ឃុំ​នៅ​ក្នុង​បោះ​ឆ្នោត​នេះ។ លោក​ ឆាង ​ផល្លា ​​បាន​ឱ្យ​ដឹង​ថា​ ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​នៅ​ក្នុង​ឃុំ​ឱ្យ​បាន​ល្អ​ គឺ​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​មូល​ដ្ឋាន៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG