វីអូអេ ៦០ អាកាសធាតុ៖ ព្រឹត្តិការណ៍អំពីអាកាសធាតុសម្រាប់ថ្ងៃទី៥ មិថុនា ២០២៤
ការសិក្សាថ្មីមួយរកឃើញថាផែនដីកាន់ក្តៅឡើងនៅក្នុងអត្រាកំណត់ត្រាថ្មី។ ជនជាតិអាមេរិករាប់លាននាក់តាំងពីឆ្នេរនៃរដ្ឋតិចសាសដល់តំបន់ឆ្នេរទីក្រុង San Francisco ត្រូវបានប៉ះពាល់ដោយរលកកម្តៅមុនរដូវក្តៅមួយ។ ប្រទេសហ្ស៊ីមបាវ៉េកំពុងប្រឈមនឹងកង្វះស្បៀងអាហារដោយសារគ្រោះរាំងស្ងួត ដែលវាកាន់តែធ្ងន់ធ្ងរដោយសារបាតុភូតអាកាសធាតុ El Nino។នេះជាកម្មវិធីវីអូអេ ៦០ អាកាសធាតុ សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤៕