ហេតុផលនៅពីក្រោយជ័យជម្នះរបស់លោក Trump
ការស្ទង់មតិផ្នែកនយោបាយឆ្ពោះទៅកាន់ការបោះឆ្នោតប្រធានាធិបតីថ្ងៃ៥ ខែវិច្ឆិកាបានបង្ហាញពីការប្រជែងគ្នាយ៉ាងប្រកៀកប្រកិតរវាងអតីតប្រធានាធិបតីលោក Donald Trump និងអនុប្រធានាធិបតីអ្នកស្រី Kamala Harris។ ប៉ុន្តែលោកត្រាំសម្រេចបានជ័យជម្នះដ៏គួរឱ្យកត់សម្គាល់មួយនៅតាមផ្នែកប្រជាសាស្រ្តផ្សេងៗរួមមាន បុរស ស្រ្តី និងអ្នកបោះឆ្នោតឡាទីន។ អ្នកស្រី Dora Mekouar នៃវីអូអេជូនសេចក្តីរាយការណ៍ពីបែបផែនដែលលោកត្រាំទទួលបានជ័យជម្នះនេះ។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖