ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​ប្រទេស​វ៉េណេស៊ុយអេឡា​អំពាវនាវ​ឲ្យ​មាន​ការ​តវ៉ា​ជា​ថ្មី


លោក Juan Guaido ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​ក្នុង​ក្រុង Caracas ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។
លោក Juan Guaido ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​ក្នុង​ក្រុង Caracas ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។

លោក Juan Guaido ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​ជា​អ្នក​ដែល​ប្រកាស​ខ្លួន​ឯង​ជា​ប្រធានាធិបតី​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា បាន​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​រយៈពេល ២ ថ្ងៃ នៅ​ក្នុង​សប្ដាហ៍​នេះ នៅ​ក្នុង​ការ​ប្រឹងប្រែង​របស់​លោក​ដើម្បី​ធ្វើ​ឲ្យ​យោធា​គាំទ្រ​រូប​លោក និង​ឃ្លាត​ឆ្ងាយ​ពី​លោក Nicolas Maduro។

ដំបូង លោក Guaido ចង់​ឲ្យ​ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី​រយៈពេល ២ ម៉ោង នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ «ដើម្បី​ទាមទារ​ឲ្យ​ពួក​យោធា​មក​គាំទ្រ​ប្រជាពលរដ្ឋ‍»។

នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ លោក​ចង់​ឲ្យ​អ្នក​គាំទ្រ​របស់​លោក «គ្រប់​ទី​កន្លែង​ទាំង​អស់‍» នៅ​ទូទាំង​ប្រទេស និង​នៅ​ជុំវិញ​ពិភពលោក​ចេញ​តវ៉ា​តាម​ដង​ផ្លូវ ដែល​នេះ​ជា​វិធានការ​មួយ​ដែល​ស្រប​ទៅ​នឹង​កាល​បរិច្ឆេទ​កំណត់​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ការ​ប្រកាស​អំពី​ការ​បោះ​ឆ្នោត​ថ្មី។

លោក Guaido ផ្ដល់​ការ​លើកលែង​ទោស​ដល់​ទាហាន ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ និង​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក Maduro។

លោក Guaido បាន​និយាយ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «យើង​កំពុង​រង់ចាំ​ទាហាន​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា។ យើង​កំពុង​រង់ចាំ​អ្នក និង​ការ​ប្ដូរផ្ដាច់​របស់​អ្នក​ចំពោះ​រដ្ឋធម្មនុញ្ញ​របស់​យើង‍»។

ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង ដែល​អ្នក​ខ្លះ​បាន​ស្រែក​បន្ទោរ​ថា «មិត្តភក្ដិ​នាយ​ទាហាន​ទាំង​អស់ អ្នក​គឺ​ជា​អ្នក​ដែល​មិន​ទាន់​បាន​ចូលរួម​ក្នុង​ក្រុម‍» បាន​ចែក​ខិត្តប័ណ្ណ​បញ្ជាក់​អំពី​គម្រោង​លើកលែង​ទោស​នៅ​ឯ​ប៉ុស្ដិ៍​យោធា និង​ប៉ុស្តិ៍​ប៉ូលិស​នានា។

ទាហាន និង​ប៉ូលិស​ខ្លះ​បាន​ហែក​ខិត្តប័ណ្ណ​នោះ​ចោល។ ប៉ុន្តែ ទាហាន​ភាគ​ច្រើន​បាន​និយាយ​ថា ពួកគេ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ធុញទ្រាន់​ចំពោះ​បញ្ហា​ខ្វះ​ម្ហូប​អាហារ​ធ្ងន់ធ្ងរ និង​បញ្ហា​ផ្សេងៗ​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG