ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧត្តមសេនីយ៍​វេណេស៊ុយអេឡា​ចុះ​ចូល​ហើយ​ទទួល​ស្គាល់​លោក​ Guaido ​មេដឹកនាំ​ប្រឆាំង​ជា​ប្រធានាធិបតី​​អន្តរកាល


ឧត្តមសេនីយ៍ ​Francisco Yanez បង្ហោះ​វីដេអូ​តាម​ទ្វីតធ័រ។
ឧត្តមសេនីយ៍ ​Francisco Yanez បង្ហោះ​វីដេអូ​តាម​ទ្វីតធ័រ។

លោក​ Nicolas Maduro ​ប្រធានាធិបតី​វេណេស៊ុយអេឡា ​បាន​ចុះ​ខ្សោយ​កាលពី​ថ្ងៃ​សៅរ៍​នៅ​ពេល​សមាជិក​ម្នាក់​នៃ​មេ​បញ្ជាការ​ដ្ឋាន​កងទ័ព​អាកាសឈប់​ទទួល​ស្គាល់​រដ្ឋាភិបាល​សង្គម​និយម​របស់​លោក​ ហើយ​ទទួល​ស្គាល់​មេដឹកនាំ​ប្រឆាំង​គឺ​លោក​ Juan Guaido ជា​ប្រធានាធិបតី​អន្តរ​កាល។

ឧត្តមសេនីយ៍ ​Francisco Yanez ​ក៏​បាន​អំពាវនាវ​ឱ្យ​សមាជិក​យោធា​ដទៃ​ទៀត​ចុះ​ចូល​នៅ​ថ្ងៃ​ដែល​លោក ​Guaido ​និង​លោក​ Maduro ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ប្រទេស​នៅ​អាមេរិក​ខាង​ត្បូង​នេះ​នៅ​ពេល​ពិភព​លោក​ដាក់​សម្ពាធ​ឲ្យ​លោក​ Maduro ចុះ​ចេញពី​តំណែង។ ​ក្នុងបទ​សម្ភាសន៍​ក្នុង​កម្មវិធី​ VOA លោក Noticias ​ ​លោក​ Guaido ​និយាយ​ថា ​លោក​បាន​ផ្តល់​ការ​លើក​លែង​ទោស​និង​ការ​ធានា​ដល់​មន្រ្តីយោធា​ជាន់​ខ្ពស់ជាផ្នែក​មួយនៃ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ទូលំ​ទូលាយ​ដើម្បី​ធ្វើ​ការ​ផ្ទេរ​អំណាច​ឲ្យ​ចប់។​

អ្នក​គាំទ្រ​លោក​ Guaido​ គ្រោង​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​នៅ​ថ្ងៃ​សៅរ៍​ដើម្បី​គាំទ្រ​ការ​អំពាវនាវ​របស់​លោកឲ្យ​មាន​ការ​បោះ​ឆ្នោត​មុន​កំណត់​និង​បង្កើត​រដ្ឋាភិបាល​អន្តរ​កាល​មួយ។ ​គណបក្ស​សង្គម​និយម​របស់​ Maduro ​បាន​ប្រារព្ធ​ខួប​២០ឆ្នាំនៃ​បដិវត្តន៍​ Bolivarian ​ដែល​នាំ​ឱ្យ​លោក ​Hugo Chavez ​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​ដែល​បាន​ស្លាប់​មុន​លោក​ Maduro​ ឡើង​ក្តាប់​អំ​ណាច។​

បាតុកម្ម​បាន​នេះ​បង្ហាញ​ពី​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​សប្តាហ៍​ទី២​នៅ​វេណេស៊ុយអេឡា ​ហើយ​វា​កើត​ឡើងមុន​ថ្ងៃ​កំណត់​នៅ​ថ្ងៃអាទិត្យ​ដែល​បណ្តា​ប្រទេស​អឺរ៉ុប​សំខាន់ៗ​កំនត់​ឲ្យ​លោក​ Maduro ​ប្រកាស​ការ​បោះឆ្នោត​មុន​ថ្ងៃ​កំណត់។​ ប្រទេស​អង់គ្លេស ​បារាំង ​អាល្លឺម៉ង់ និង​អេស្ប៉ាញ​បាន​និយាយ​ថា ​ពួក​គេ​នឹង​ធ្វើតាម​ស.រ.អា.​ក្នុង​ការទទួល​ស្គាល់​លោក​ Guaido ​ប្រធាន​សភា​ជាតិ ​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​វេណេស៊ុយអេឡា ​អន្តរកាលប្រសិន​បើ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ លោក​ Maduro​ មិន​បញ្ជា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ថ្មី​ទេ​នោះ៕​

XS
SM
MD
LG