ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​ចម្បាំង​អាមេរិក​បើក​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​ដ៏​រសើប


រូបឯកសារ៖ នាវាកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកកំពុងបើកតាមច្រកសមុទ្រនៅក្នុងតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២១។
រូបឯកសារ៖ នាវាកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកកំពុងបើកតាមច្រកសមុទ្រនៅក្នុងតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២១។

នាវា​ចម្បាំង​អាមេរិក​មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ដ៏​រសើប​ក្នុងចន្លោះ​កោះ​តៃវ៉ាន់ ​និង​ប្រទេស​ចិន ចេញ​ពីនៅពេល​ភាព​តានតឹង​កើនឡើង​រវាង​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

នាវា 7th Fleet របស់​កងទ័ព​ជើងទឹក​សហ​រដ្ឋ​អាមេរិក ​បាន​បញ្ជាក់​ថា នាវា USS Curtis Wilbur ប្រភេទ Arleigh Burke ដែល​បំពាក់​កាំជ្រួចមីស៊ីល​ធ្វើ​ដំណើរ «ឆ្លងកាន់​ច្រក​សមុទ្រ​តៃវ៉ាន់​តាម​ទម្លាប់» កាលពី​ថ្ងៃ​អង្គារ​ ដោយ​ស្របតាម​ច្បាប់​អន្តរជាតិ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​បញ្ជាក់​ថា​ ដំណើរ​នាវា​នេះ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​បង្ហាញពី​ការ​ប្តេជ្ញា​ចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ​ដែល​សេរី​និង​បើកចំហ។ យោធា​សហ​រដ្ឋ​អាមេរិក​នឹង​បន្ត​ហោះហើរ​បើក​នាវា​និង​ប្រតិបត្តិការ​នៅ​កន្លែង​ណា​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត។​

ក្រសួង​ការពារជាតិ​តៃវ៉ាន់​បាន​និយាយ​ថា ​កប៉ាល់​បាន​ធ្វើដំណើរ​ទៅ​ទិស​ខាង​ត្បូង​ដោយ​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​ ហើយ​ស្ថានភាព​គឺ​ធម្មតា។

កងទ័ព​ជើងទឹក​សហ​រដ្ឋ​អាមេរិក​ធ្វើ​ប្រតិបត្តិការ​បែប​នេះ​ប្រហែល​មួយ​ខែ​ម្តង​ ហើយ​ប្រទេស​ចិន​ខឹង​សម្បារ​ ហើយ​ថ្លែង​ប្រឆាំង​ប្រតិបត្តិការ​នេះ។

រដ្ឋាភិបាល​ក្រុង​តៃប៉ិ បាន​ត្អូញត្អែ​ជារឿយៗ​ថា ប្រទេស​ចិន បាន​បញ្ជូន​កងកម្លាំង​យន្តហោះ​ចូល​ក្នុង​តំបន់​ការពារ​ដែន​អាកាស​របស់​កោះតៃវ៉ាន់។​

សកម្មភាព​ខ្លះ​នៃ​សកម្មភាព​ទាំង​នោះ​របស់​ចិន​អាច​រួមមាន​ការចូលរួម​ពី​នាវា​ចំបាំង ​និង​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ជា​ច្រើន​ទៀត។ ប្រទេស​ចិន​បាន​និយាយ​ថា សកម្មភាព​របស់​ខ្លួន​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​មាន​គោលបំណង​ការពារ​អធិបតេយ្យភាព​របស់​ចិន។ រដ្ឋាភិបាល​តៃវ៉ាន់​បាន​បរិហារ​ថា សកម្មភាពនោះជា​ការប៉ុនប៉ង​បំភិត​បំភ័យ៕

XS
SM
MD
LG