ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​ព្រមាន​រុស្ស៊ី​ថា​បទ​ឈប់​បាញ់​ពឹង​ផ្អែក​លើ​​ការ​ផ្តល់​ជំនួយ​សម្រាប់​ទីក្រុង​ Aleppo


ក្រុម​សកម្មជន​បាន​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ Aleppo ប្រឆាំង​នឹង​អង្គការ​សហប្រជាជាតិ ចំពោះ​អ្វី​ដែល​ពួក​គេ​និយាយ​ថា​ជា​បរាជ័យ​របស់​របស់​អង្គការ​នេះ​ក្នុង​ការ​បណ្តេញ​ពួក​ឧទ្ទាម​ចេញ​ពី​តំបន់​នេះ។
ក្រុម​សកម្មជន​បាន​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ Aleppo ប្រឆាំង​នឹង​អង្គការ​សហប្រជាជាតិ ចំពោះ​អ្វី​ដែល​ពួក​គេ​និយាយ​ថា​ជា​បរាជ័យ​របស់​របស់​អង្គការ​នេះ​ក្នុង​ការ​បណ្តេញ​ពួក​ឧទ្ទាម​ចេញ​ពី​តំបន់​នេះ។

រដ្ឋបាល​លោក​ អូបាម៉ា​ កំពុង​ព្រមាន​ប្រទេស​រុស្ស៊ី​ថា​ កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ប្រទេស​ស៊ីរី​ នឹង​មិន​បោះ​ជំហាន​ទៅ​មុខ​ទេ​ បើ​សិន​ជា​ជំនួយ​មនុស្ស​ធម៌ ​មិន​ចាប់​ផ្តើម​ទៅ​ដល់​ទីក្រុង​ Aleppo ​និង​តំបន់​រងគ្រោះ​ឯ​ទៀត​នោះ។​

ក្នុង​សេចក្តី​ថ្លែង​ការ​មួយ​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​ស.រ.អា. លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ John Kerry បាន​ប្រាប់​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី ​Sergei Lavrov ​ថា​ស.រ.អា. ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ពន្យារ​ម្តង​ហើយ​ម្តង​ទៀត​ដែល​ជា​ការ​មិន​អាច​ទទួល​យក​បាន ​នូវ​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌ ​ហើយ​ថា​ស.រ.អា.​រំពឹង​ថា​រុស្ស៊ី​នឹង​ប្រើ​ប្រាស់​ឥទ្ធិពល​របស់ខ្លួន លើ​របប​លោក​ Assad ​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្តល់​ជំនួយ។

អ្នកនាំ​ពាក្យ​ម្នាក់នៃ​ការិយាល័យ​ជំនួយ​មនុស្ស​ធម៌​របស់​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា រថយន្ត​ដឹក​ទំនិញ​ចំនួន​៤០​គ្រឿង​ កំពុង​តែ​រង់​ចាំ​នៅ​តាម​បណ្តោយ​ទល់​ដែន​រវាង​ប្រទេស​តួកគី និង ស៊ីរី ដើម្បី​ទទួល​ការ​ធានា​ថា​រថ​យន្តទាំង​នោះ​មាន​សុវត្តិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ប្រទេស​ស៊ីរី។​

នៅ​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ​ក្រុម​មន្ត្រី​អាមេរិកាំង​បាន​បញ្ជាក់​ថា ​កង​កម្លាំង​ស.រ.អា.​ បាន​ចាប់​ផ្តើម​ធ្វើការ​ជាមួយ​កង​កម្លាំង​តួកគី នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី ដើម្បី​តតាំង​ជាមួយ​ពួក​រដ្ឋ​ឥស្លាម៕

XS
SM
MD
LG