ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អត្រា​អ្នក​មាន​ផ្ទៃ​ពោះ​ក្នុង​ចំណោម​យុវវ័យ​នៅ​អាមេរិក​ធ្លាក់​ចុះ


អត្រា​អ្នក​មាន​ផ្ទៃ​ពោះ​និង​ការ​រំលូត​កូនក្នុង​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​ដែល​សិក្សា​លើ​ទិន្នន័យ​ប្រមូល​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ គិត​ត្រឹម​ឆ្នាំ២០១០។
អត្រា​អ្នក​មាន​ផ្ទៃ​ពោះ​និង​ការ​រំលូត​កូនក្នុង​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​ដែល​សិក្សា​លើ​ទិន្នន័យ​ប្រមូល​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ គិត​ត្រឹម​ឆ្នាំ២០១០។

អត្រា​មាន​ផ្ទៃ​ពោះ​ក្នុង​ចំណោម​យុវវ័យ​នៅ​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​ជិត​៥០​ភាគ​រយ​ ក្នុង​ចំណោម​យុវវ័យ​និយាយ​ភាសា​អេស្ប៉ាញ​ និង​យុវវ័យ​ស្បែក​ខ្មៅ។ អត្រា​ផ្តល់​កំណើត​កូន​ក្នុង​ចំណោម​យុវវ័យ​ជា​រួម​ក៏​បាន​ធ្លាក់​ចុះ​ជាង​៤០​ភាគ​រយ​ដែរ​ កាល​ពី​១០​ឆ្នាំ​មុន។

អត្រា​មាន​ផ្ទៃ​ពោះ​ក្នុង​ចំណោម​យុវវ័យ​នៅ​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​ជិត​៥០​ភាគ​រយ​ ក្នុង​ចំណោម​យុវវ័យ​និយាយ​ភាសា​អេស្ប៉ាញ​ និង​យុវវ័យ​ស្បែក​ខ្មៅ។ អត្រា​ផ្តល់​កំណើត​កូន​ក្នុង​ចំណោម​យុវវ័យ​ជា​រួម​ក៏​បាន​ធ្លាក់​ចុះ​ជាង​៤០​ភាគ​រយ​ដែរ​ កាល​ពី​១០​ឆ្នាំ​មុន។

អ្នកឯកទេស​ម្នាក់​បាន​ហៅ​តួលេខ​របស់​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នេះ​ថា​ជា «រឿង​ជោគជ័យ​មួយ​ក្នុង​ចំណោម​រឿង​ឯទៀតៗ​ដែល​សម្រេច​បាន​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​កន្លង​ទៅ»។

លោក​ Bill Anderson ​មក​ពី​កម្មវិធី​យុទ្ធនាការ​ជាតិ​ដើម្បី​ទប់ស្កាត់​ការ​មាន​ផ្ទៃ​ពោះ​ក្នុង​ភាព​ជាយុវវ័យ​និង​ការ​មាន​ផ្ទៃ​ពោះ​ដោយ​ឥត​ព្រៀង​ទុក​ បាន​ប្រាប់​ VOA​ ថា​ ការ​ធ្លាក់​ចុះ​នៃ​ការ​មាន​ផ្ទៃ​ពោះ​របស់​យុវវ័យ​គឺ​ពិត​ជា​ «ពិសេស​ណាស់»។

ប៉ុន្តែ​នាយក​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​លោក​វេជ្ជបណ្ឌិត​ Tom Frieden​ បាននិយាយ​ថា​ ស្រប​ពេល​ដែល​តួលេខ​នេះ​បង្ហាញ​ពី​ភាព​ជោគ​ជ័យ​មួយ​ដ៏​ធំ​នោះ​ «ការ​ពិត​គឺ​ថា​ នៅ​តែ​មាន​យុវវ័យ​អាមេរិកាំង​ជា​ច្រើន​នាក់​ដែល​មាន​កូន​ក្នុង​វ័យ​នេះ»។

យោង​តាម​តួលេខ​ចុង​ក្រោយ​ដែល​រក​ឃើញ​នៅ​ឆ្នាំ​២០១៤ ទារក​ជិត​២៥​ម៉ឺន​នាក់​ បាន​កើត​ពី​ម្តាយ​ដែល​ជា​យុវវ័យ​ដែល​មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ ទៅ​១៩​ឆ្នាំ​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក​ Anderson និយាយ​ថា តួលេខ​នេះ​គឺ​ ជិត​ស្មើ​នឹង​ចំនួន​៤​ដង ​បើ​ប្រៀប​ធៀប​នឹង​តួលេខ​នៅ​ចក្រភព​អង់គ្លេស​ និងស្មើ​នឹង​៧​ដង​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ប្រទេស​ជប៉ុន។

ការ​រីក​ចម្រើន​មិន​មែន​ជា​ការ​ជោគ​ជ័យ​ទេ

មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ បាន​ឲ្យ​ដឹង​ថា​ ការ​សរសើរ​លើ​ការ​ធ្លាក់​ចុះ​នេះ​ ត្រូវ​បាន​ទៅ​លើ​កម្មវិធី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​កម្រិត​ជាតិ​ និង​កម្រិត​មូលដ្ឋាន និង​លទ្ធភាព​របស់​ពួក​គេ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាក់​លាក់​ជា​ច្រើន​នៅ​ក្នុង​សហគមន៍​នីមួយៗ។

អ្នក​ស្រី ​Lisa Romero​ នៃ​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​និយាយ​ថា៖ «ទិន្នន័យ​ទាំង​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​មាន​ផ្ទៃ​ពោះ​ក្នុង​យុវវ័យ​របស់​ជាតិ​យើង​ នឹង​មិន​មែន​ជា​កម្មវិធី​មួយ​សម្រាប់​អនុវត្ត​បាន​គ្រប់​គ្នា​នោះ​ទេ»។

ចាប់​ពី​ឆ្នាំ​២០១០​មក មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ដោយ​មាន​កិច្ច​សហការ​ជាមួយ​ការិយាល័យ​ទទួល​បន្ទុក​ផ្នែក​សុខភាព​មនុស្ស​វ័យ​ជំទង់​បាន​ចាប់​ផ្តើម​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​ការ​បង្ហាញ​ភាព​ជោគជ័យ​ក្នុង​ «គំនិត​ផ្តួចផ្តើម​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត​ខ្ពស់ មាន​សមាសភាគ​ច្រើន​ និង​នៅ​ទូទាំង​ប្រទេស»​ ក្នុង​ការ​កាត់​បន្ថយ​អត្រា​មាន​ផ្ទៃ​ពោះ​នេះ។

ពួកគេ​បាន​រក​ឃើញ​ថា​ នៅ​ក្នុង​សហគមន៍​ដែល​កម្មវិធី​ថ្មី​នេះ​ត្រូវ​បាន​ណែនាំ​ដល់​មនុស្ស​ក្នុង​សហគមន៍​នោះ​ ចំនួន​នៃ​យុវវ័យ​ដែល​ទទួល​បាន​ព័ត៌មាន​ល្អៗ​ ទទួល​បាន​សេវាសុខភាព​ និង​ការ​ពន្យារ​កំណើត​ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​បន្តិច​ម្តងៗ។

យុទ្ធសាស្ត្រ​នៃ​ការ​ផ្តល់​ព័ត៌មាន​ដល់​សហគមន៍​មូលដ្ឋាន​ប្រភេទ​នេះ​ បច្ចុប្បន្ន​នេះ​កំពុង​ត្រូវ​បាន​គេ​អនុវត្ត​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ វេជ្ជបណ្ឌិត​ Lee Warner នៃ​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ បាន​ប្រាប់​ VOA ថា​ អត្រា​ផ្តល់​កំណើត​កូន​នៅ​តែ​មាន​កម្រិត​ខ្ពស់​បំផុត​នៅ​តំបន់​ដែល ​«មាន​ភាព​អត់ការងារ​ធ្វើ​ និង​មាន​ប្រាក់​ចំណូល​តិច និង​មាន​ការ​អប់រំ​ទាប»។

ហេតុ​អ្វី​បាន​ជា​មាន​ការ​ធ្លាក់​ចុះ?

មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ បាន​ឲ្យ​ដឹង​ថា​ ការ​ផ្លាស់​ប្តូរ​សង្គម​កំពុង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង។ វេជ្ជបណ្ឌិត​ Warner ប្រាប់​ VOA​ ថា យុវវ័យ​ភាគ​ច្រើន​មិន​ប្រញាប់​រួម​ភេទ​ទាំង​វ័យ​ក្មេង​នោះ​ទេ ហើយ​ចំពោះ​អ្នក​ដែល​មាន​ការ​រួម​ភេទ​ពួក​គេ​កំពុង​ប្រើប្រាស់​វិធី​ពន្យារ​កំណើត​ដែល​មាន​ប្រសិទ្ធភាព​ជា​ញឹកញាប់។

លោក​ Anderson​ ក៏​បាន​ចង្អុល​បង្ហាញ​លទ្ធផល​ដែល​មិន​បាន​ព្រៀង​ទុក​កើត​ចេញ​ពី​កម្មវិធី​ជីវិត​ពិត​ល្បីៗ​តាម​ទូរទស្សន៍​ ដូចជា​ «អាយុ​១៦ និង​ការ​មាន​ផ្ទៃពោះ» និង​ «ម្តាយ​ជា​យុវវ័យ»​ ដែល​លោក​និយាយ​ថា​ ជា​រឿង​ដែល​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន។

លោក​និយាយ​ថា៖​ «កម្មវិធី​បែប​នេះ​ ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់។ ភាពពិត​ជាក់​ស្តែង​និង​ការ​ប្រជែង​គ្នា​ មើល​ទៅ​ហាក់​ដូច​ជា​រឿង​ពិតៗ​សម្រាប់​ពួក​គេ»។

ទៅ​ទីបញ្ចប់​ លោក​ Anderson ក៏​ដូចជា​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​និយាយ​ថា​ គន្លឹះ​ក្នុង​ការ​រក្សា​អត្រា​ការ​មាន​ផ្ទៃ​ពោះ​ក្នុង​វ័យ​យុវវ័យ​ឲ្យ​នៅ​ទាប​ គឺ​ការ​ផ្តល់​ឲ្យ​យុវវ័យ​ទាំង​នោះ​នូវ​ព័ត៌មាន​ល្អៗ​ រួម​ជាមួយ​នឹង​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ការ​ពន្យារ​កំណើត៕

ប្រែសម្រួល​ដោយ​ នៀម ឆេង

XS
SM
MD
LG