ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ និង​ស.រ.អា.​ពិភាក្សា​ពី​ការ​គំរាមកំហែង​នៃ​ការ​មិន​ចូល​រួម​ក្នុង​ជំនួប​លោក ត្រាំ និង​ លោក គីម


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ពិធី​ទទួល​ទាន​អាហារ​នៅ​ពេល​ល្ងាច​ជាមួយ​នឹង​អភិបាល​រដ្ឋ​អាមេរិកាំង​នៅ​សេតវិមាន កាលពី​ថ្ងៃទី២១​ ខែឧសភា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ពិធី​ទទួល​ទាន​អាហារ​នៅ​ពេល​ល្ងាច​ជាមួយ​នឹង​អភិបាល​រដ្ឋ​អាមេរិកាំង​នៅ​សេតវិមាន កាលពី​ថ្ងៃទី២១​ ខែឧសភា ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​ស.រ.អា.​ Donald Trump និង​លោក Moon Jae-in មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​មាន​កំណត់នឹង​ជួប​គ្នានៅ​ឯសេតវិមាន​នៅ​ថ្ងៃ​អង្គារនេះនៅ​ពេល​មាន​កំណើន​ការ​សង្ស័យ​ស្តី​ពី​ឱកាសសម្រាប់​ជំនួប​ប្រកប​ដោយ​ជោគជ័យ​មួយ​រវាង​ស.រ.អា.និង​ប្រទេសកូរ៉េខាង​ជើងនិង​មានការ​សង្ស័យ​ថា​ជំនួប​នេះ​នឹង​មាន​ធ្វើ​តាម​ការ​គ្រោងទុក ​ឬ​បែបណា។​

នៅ​ក្នុង​កិច្ច​ចរចា​ដែល​កំណត់​ធ្វើពីរម៉ោង​នៅ​ថ្ងៃ​អង្គារនេះ​ គេ​រំពឹង​ថាលោក​ Moon នឹង​ខិតខំព្យាយាម​ធានារ៉ាប់រង​ជា​ថ្មី​ដល់​លោក Trump ថា​ជំនួប​នៅ​ខែ​ក្រោយ​ជា​មួយមេដឹកនាំ​កូរ៉េខាង​ជើង Kim Jong Un អាចនាំ​ឱ្យមាន​ការ​ទម្លាយ​ភាព​ទាល់ច្រក​ជា​ប្រវត្តិសាស្ត្រ។

នាង Jean Lee ដែលជា​នាយក​កម្មវិធី​នៃ​មជ្ឈមណ្ឌល​កូរ៉េនៅ​ឯមជ្ឈមណ្ឌល ​Wilson និយាយថា​ «ខ្ញុំសង្ស័យ​ថា​លោក​ប្រធានាធិបតី Trump នឹងមាន​សំណួរតឹងតែង​សម្រាប់លោកប្រធានាធិបតី Moon ដែល​លោកចង់សួរ​ជា​ឯកជន​ដោយសារ​មាន​ការ​មិន​ច្បាស់លាស់អំពី​អ្វី​ដែល​ពួក​កូរ៉េខាង​ជើងនឹង​យល់ព្រម—និង​អំពី​ការ​គំរាមកំហែង​ដោយ​កូរ៉េខាង​ជើង​ថា​លប់ចោល​ជំនួប​កំពូល​នៅ​ថ្ងៃ​ទី​១២ខែ​មិថុនា»។

បើ​តាម​ពួកមន្ត្រី​នៅ​ក្នុង​ស.រ.អា.និង​នៅ​ប្រទេស​ក្រៅ​ថា​លោក Trump បានសួរពួក​សហការី​លោកនិង​ពួក​មេដឹកនាំ​បរទេស​អំពី​ថា​តើ​លោក​គួរ​អញ្ជើញ​ទៅ​ប្រទេស​សិង្ហបុរីដើម្បី​ជួប​លោក Kim Jong Un ឬទេ។

ពួកមន្ត្រី​ខ្លះ​នៅ​ក្នុង​រដ្ឋធានី ​Washington ដែល​និយាយ​ដោយ​មាន​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ក៏បាន​បន្ទោស​ពួក​មន្ត្រី​កូរ៉េខាងត្បូង​ថា​ជា​ដំបូង​ឡើយបាន​និយាយ​ប្រាប់​លោក Trump ច្រើនពេកអំពី​បំណង​របស់មេដឹកនាំ​កូរ៉េខាង​ជើង​ក្នុងការ​ធ្វើ​កុំឱ្យ​ឧបទ្វីបកូរ៉េ​មាន​អាវុធ​បរមាណូ៕

XS
SM
MD
LG