ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទៀត​ព្រមាន​ពី​ទណ្ឌកម្ម​ប្រឆាំង​នឹង​មន្ត្រី​ខ្មែរ​ខ្លះ​ បើ​មិន​ដោះលែង​លោក ​កឹម សុខា


រូបឯកសារ៖ លោក Ted Cruz សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ តស៊ូមតិជាមួយលោក Gary Marsh អំពីសេវាថែទាំសុខភាព កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧។ (AP Photo/Eric Gay)
រូបឯកសារ៖ លោក Ted Cruz សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ តស៊ូមតិជាមួយលោក Gary Marsh អំពីសេវាថែទាំសុខភាព កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧។ (AP Photo/Eric Gay)

នៅក្នុង​លិខិត​ដដែល​បាន​បញ្ជាក់​ផងដែរ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​ជំទាស់​ ការ​ប៉ុនប៉ង​បែងចែក​អាសនៈ​របស់​គណបក្ស​ជំទាស់​ក្នុង​រដ្ឋសភា​ ការ​បិទ​អង្គការ និង​អង្គការ​ព័ត៌មាន​ឯករាជ្យ ​ការ​ចាប់​លោក ​កឹម សុខា ​ដាក់គុក​មិនមែន​គ្រាន់តែ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ទំនាក់​ទំនង​ស.រ.អា​ និង​កម្ពុជា​ទេ គឺ​ថែមទាំង​លទ្ធិប្រជាធិប​តេយ្យ​ទៀត​ ទៅ​ថ្ងៃ​អនាគត។

សមាជិក​ព្រឹទ្ធសភា​ដ៏មាន​ឥទ្ធិពល​ម្នាក់​ទៀត​គឺ​លោក​ ថេត គ្រូហ្ស (Ted Cruz) ​ព្រមាន​ពិចារណា​បិទ​ទិដ្ឋាការ ​VISA ​ចំពោះ​មន្ត្រីកម្ពុជា​មួយចំនួន​ បើ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ទាក់ទង​នឹង​ក្រុមជំទាស់​មិន​ត្រូវបាន​ដោះស្រាយ​នៅក្នុង​ខែ​ខាងមុខ​នេះ​ទេ។

នៅក្នុង​លិខិត​របស់​លោក​ Ted Cruz ​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សាធារណរដ្ឋ​ មកពីរដ្ឋ ​Texas ​ផ្ញើជូន​លោក​ឯកអគ្គរាជទូត​ខ្មែរប្រចាំ​រដ្ឋធានីវ៉ាស៊ីនតោន ​ជុំ ប៊ុនរ៉ុង ​ដែល VOA ​ទទួល​បាន​នៅ​ថ្ងៃនេះ​ លោក​បាន​ស្នើឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក​ កឹម សុខា ​ហើយ​មិន​ត្រូវ​រំលាយ​គណបក្ស​ជំទាស់​ ហើយ​នឹង​អនុញ្ញាត​ឲ្យមាន​ការ​ចូលរួម​ការ​បោះឆ្នោត​ដោយ​សេរី​និងយុត្តិធម៌​នៅ​ពេល​ខាង​មុខ។

លោក​បាន​មាន​ប្រសាសន៍ក្នុង​ខ្លឹម​សារ​ដើម​ថា៖

«ប្រសិន​បើ​នាយក​រដ្ឋមន្ត្រី​របស់​លោក​ មិន​ដោះ​លែង​លោក​ កឹម សុខា​ នៅថ្ងៃ​ទី៩ វិច្ឆិកា​ទេ​ ខ្ញុំនឹង​ធ្វើ​កិច្ចការ​ជាមួយ​សហការី​របស់ខ្ញុំ​នៅ​ក្នុង​សភា​ ហើយនឹង​ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី ​ត្រាំ ​ដើម្បី​ពិនិត្យ​មើល​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​មួយ​ចំនួន​ដែល​ទទួល​ខុសត្រូវ​ពី​ទង្វើ​ទាំងនោះ​ មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក​ទេ‍»។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ ដោយ​បាន​បញ្ជាក់​បន្ថែម​ថា​ ការ​ព្យាយាម​ធ្វើ​ឲ្យ​អន្តរាយ​លើ​ជំនឿ​ចិត្ត​របស់​ពលរដ្ឋ​កម្ពុជា​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់។

នៅក្នុង​លិខិត​ដដែល​បាន​បញ្ជាក់​ផងដែរ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​ជំទាស់​ ការ​ប៉ុនប៉ង​បែងចែក​អាសនៈ​របស់​គណបក្ស​ជំទាស់​ក្នុង​រដ្ឋសភា​ ការ​បិទ​អង្គការ និង​អង្គភាពព័ត៌មាន​ឯករាជ្យ ​ការ​ចាប់​លោក ​កឹម សុខា ​ដាក់គុក​មិនមែន​គ្រាន់តែ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ទំនាក់​ទំនង​ស.រ.អា​ និង​កម្ពុជា​ទេ គឺ​ថែមទាំង​លទ្ធិប្រជាធិប​តេយ្យ​ទៀត​ ទៅ​ថ្ងៃ​អនាគត។

មេដឹកនាំ​គណបក្ស​ជំទាស់​លោក ​កឹម សុខា ​ត្រូវចាប់​ខ្លួន​កាលពីថ្ងៃទី៣ ​ខែកញ្ញា​ ពី​បទក្បត់ជាតិ ​ដោយ​យោង​តាម​វីដេអូ​ឃ្លីប​មួយ​ ដែល​លោក​ កឹម សុខា​ បាន​បង្ហាញ​សារនយោបាយ​លោក​ក្នុងការ​ប្រជែង​យក​ឈ្នះ​ដៃ​គូ​នយោបាយ​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​ចាត់ទុក​ថា​ជា​ការ​ប៉ុនប៉ងផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។ តែ​គណបក្ស​ជំទាស់​ចាត់​ទុក​ថា​ ជា​ការ​បង្ក្រាប​ក្រុម​ជំទាស់​មុន​ការ​បោះឆ្នោត​ជាតិឆ្នាំ២០១៨ និង​ការ​មិន​ហ៊ាន​ប្រកួត​ប្រជែង​តាមការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ ​ត្រឹមត្រូវ៕

XS
SM
MD
LG