រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក John Kerry បានអំពាវនាវជាថ្មីទៀតឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ស្វែងរកដំណោះស្រាយតាមការចរចា ជាមួយប្រទេសចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង។ការលើកឡើងនេះធ្វើឡើងស្របពេលដែលប្រទេសក្នុងសហគមន៍អាស៊ានកំពុងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសលើកទី ៤៧នៅក្នុងប្រទេសភូមា។
ថ្លែងនៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុង Naypyidaw កាលពីថ្ងៃអាទិត្យលោកJohn Kerryថ្លែងថា ថ្នាក់ដឹកនាំសមាគមអាស៊ានបានពិភាក្សាអំពីសំណើមួយរបស់ស.រ.អ.ទទួចចង់ឱ្យប្រទេសដែលកំពុងមានជម្លោះដែនសមុទ្រជាមួយប្រទេសចិន ផ្អាកជាបណ្ដោះអាសន្នសិននូវសកម្មភាពក្នុងសមុទ្រទាំងឡាយណាដែលអាចបង្កើនភាពតានតឹង៕