ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក និង​រុស្ស៊ី​បន្ត​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ស៊ីរី និង​អ៊ីរ៉ាក់


នៅ​ក្នុង​រូបភាព​ដែល​ត្រូវ​បាន​គេ​ថត​នៅ​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ទ័ព​របស់​ស៊ីរី​ កំពុង​តែ​បញ្ជូល​គ្រាប់​កាំភ្លើង​ធំ​នៅ​ក្បែរ​ភូមិ Morek របស់​ស៊ីរី។
នៅ​ក្នុង​រូបភាព​ដែល​ត្រូវ​បាន​គេ​ថត​នៅ​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ទ័ព​របស់​ស៊ីរី​ កំពុង​តែ​បញ្ជូល​គ្រាប់​កាំភ្លើង​ធំ​នៅ​ក្បែរ​ភូមិ Morek របស់​ស៊ីរី។

កាល​ពី​ថ្ងៃ​សៅរ៍​ ពួក​ទាហាន​រដ្ឋាភិបាល​ស៊ីរី​គាំទ្រ​ដោយការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​កង​យន្ត​ហោះ​ចម្បាំង​រុស្សី​បាន​វាយ​យក​បាន​ភូមិ​មួយ​នៅ​ក្នុង​ផ្នែក​កណ្តាល​នៃប្រទេស​ស៊ីរីនៅ​ពេល​មាន​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​សាហាវ​ជាមួយ​ពួក​ឧទ្ទាម​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​វាយ​លុក​នៅ​លើ​ដី​ដែល​ត្រូវ​បាន​ចាប់​ផ្តើម​កាល​ពី​ពេល​មុន​នេះ​ក្នុង​សប្តាហ៍​នេះ។​

ការ​វាយ​លុក​នេះ​បាន​កំណត់​ការ​វាយ​ប្រហារ​ធំ​ទី​មួយ​តាម​អាកាស​ និង​នៅ​លើ​ដី​ចាប់​តាំង​ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ចាប់ផ្តើម​យុទ្ធនាការ​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃ​ទី៣០ខែ​កញ្ញា​មក។​ ក្រុម​មន្ត្រី​រុស្សី​បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ពួកគេ​បាន​យក​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ ក៏​ប៉ុន្តែ​ការ​វាយប្រហារ​ភាគ​ច្រើន​ត្រូវ​ចំ​កន្លែង​ដែល​គ្មាន​វត្តមាន​ពួក​ជ្រុល​និយម​នេះ​ទេ។

ក្រសួង​ការពារ​ប្រទេស​រុស្សី​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ កង​យន្ត​ហោះ​ចម្បាំង​រុស្សី​បាន​បើក​ចេញ​ទៅ​ធ្វើ​ការ​វាយ​ប្រហារ​៦៤លើក ​និង​បាន​យក​កន្លែង​៥៤​ជា​ទី​ដៅ​នៃ​ការ​វាយប្រហារ​ក្នុង​រយៈពេល​២៤ម៉ោង​កន្លង​ទៅ​នេះ។​សេចក្តី​ថ្លែងការណ៍​នេះ​និយាយ​ថា​ នៅ​ក្នុង​ចំណោម​កន្លែង​ដែល​ត្រូវ​បាន​វាយ​ប្រហារ​មាន​ បញ្ជាការ​ដ្ឋាន​ដែល​នៅ​ឆ្ងាយ​ពី​ខេត្ត Aleppo និង​ខេត្ត​ Idlib។

ប្រទេស​រុស្សី​ដែល​ជា​សម្ព័ន្ធមិត្ត​សំខាន់​មួយ​របស់​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad បាន​និយាយ​ទទូច​ថា​ ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួន​បាន​យក​ពួក​រដ្ឋ​ឥស្លាម និង​ពួក​ភេរវជន​ឯ​ទៀតៗ​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ។ ​ក៏​ប៉ុន្តែ​ក្រុម​មន្ត្រី​ស.រ.អា.​បាន​និយាយ​ក្នុង​សប្តាហ៍​នេះ​ថា ​រុស្សី​បាន​បង្វែរ​ផ្នែក​ខ្លះ​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួន​ប្រឆាំង​នឹង​ក្រុម​នានា​ដែល​ស.រ.អា.​បាន​ផ្តល់​ប្រាក់​ឱ្យ​ និង​ក្រុម​ប្រឆាំង​មិន​និយម​ជ្រុល​ឯទៀតៗ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ដើម្បី​ធ្វើ​ឱ្យ​ក្រុម​ទាំង​នេះ​ខ្សោយ។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា​ ខ្លួន​នឹង​ធ្វើ​ការ​ចរចា​ជា​ថ្មី​ជាមួយ​ប្រទេស​រុស្សី​អំពី​វិធី​បញ្ចៀស​កុំ​ឱ្យ​មាន​គ្រោះថ្នាក់​ខាង​យោធា​នៅ​ក្នុង​ដែន​អាកាស​ស៊ីរី​ដែល​មាន​យន្តហោះ​ហោះ​ច្រើន​ជាង​មុន​នៅ​ក្នុង​នោះ៕

XS
SM
MD
LG