ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ៖ លោក Trump និង​លោកស្រី Clinton មាន​ការ​គាំទ្រ​ប្រកិតប្រកើយ​គ្នា


បើ​តាមការ​ស្ទង់មតិ​សាធារណជនថ្មីៗ​បំផុត​ថា​ លោក​​ Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ​ និង​លោកស្រី​ Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ​មានការគាំទ្រ​ប្រកិតៗគ្នា។
បើ​តាមការ​ស្ទង់មតិ​សាធារណជនថ្មីៗ​បំផុត​ថា​ លោក​​ Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ​ និង​លោកស្រី​ Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ​មានការគាំទ្រ​ប្រកិតៗគ្នា។

បើ​តាមការ​ស្ទង់មតិ​សាធារណជនថ្មីៗ​បំផុត​ថា​ លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ​ និង​លោកស្រី​ Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ​មានការគាំទ្រ​ប្រកិតៗគ្នា​ ដោយ​អ្នកបោះឆ្នោត​ភាគ​ច្រើន​មាន​ទស្សនៈ​មិន​អនុគ្រោះ​ដល់បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរនាក់នេះ​ទេ។

ការ​ស្ទង់មតិ​មួយ​ដែល​បានត្រូវ​ចេញផ្សាយកាលពី​ថ្ងៃ​អាទិត្យ​គឺ ការ​ស្ទង់មតិ​របស់​កាសែត​ The Washington Post និង​បណ្តាញ​ទូរទស្សន៍ ABC News បានបង្ហាញថា ​លោក Trump នាំ​មុខបន្តិច ចំណែក​ឯការ​ស្ទង់មតិ​របស់បណ្តាញ​ទូរទស្សន៍​ NBC News និង​កាសែត Wall Street Journal បាន​បង្ហាញ​ថា​លោកស្រី​ Clinton នាំ​មុខ​បន្តិច។​

ដូចដែលការ​ស្ទង់មតិ​ឯទៀតៗ​បានបង្ហា​ញ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​ដែរ ការ​ស្ទង់មតិ​ទាំង​ពីរ​នេះ​បានបង្ហាញ​ថា ​លោក Trump បាន​កើន​ការគាំទ្រ​នៅក្រោយ​លោក​បាន​ក្លាយ​ទៅ​ជា​ជនដែល​បាន​ត្រូវសន្មត​ថា​ជា ​បេក្ខជនប្រធានាធិបតី​ស.រ.អា​ខាង​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ដើម​ខែឧសភា។

ការ​ស្ទង់មតិ​របស់​សារព័ត៌មាន​ Washington Post បាន​បង្ហាញថា​អ្នក​ចុះឈ្មោះ​បោះឆ្នោត​បានគាំទ្រលោក Trump ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ ច្រើន​ជាង​លោកស្រី​ Clinton ៤៦ភាគរយ​ទល់​នឹង៤៤ភាគ​រយ។ លោកស្រី Hillary Clinton ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស.រ.អា ដែល​ខិតខំ​ស្វះ​ស្វែង​ឲ្យ​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ស្ត្រី​ទីមួយ​របស់ប្រទេស​អាមេរិក។ នេះ​ជា​កំណើន​ការ​គាំទ្រ​ដល់​លោក Trump ចំនួន​១១​ភាគរយ​ចាប់​តាំង​ពី​ខែ​មីនា​មក។ លោក Trump ធ្លាប់​ជា​អ្នក​ចាត់ចែង​កម្មវិធី​ការ​ពិតក្នុង​ជិវិត​តាមទូរទស្សន៍ ដែល​មិន​ធ្លាប់​កាន់​តំណែង​សាធារណៈ​តាមរយៈ​ការ​ជាប់ឆ្នោត​ឡើយ។

ការ​ស្ទង់មតិ​របស់​បណ្តាញ​ទូទស្សន៍​ NBC News បានបង្ហាញ​ថា​ លោកស្រី​ Clinton បាន​នាំ​មុខ​លោក Trump ៤៦​ភាគរយ​ទល់នឹង៤៣ភាគរយ​ ដោយ​ចុះ​៨ភាគ​រយ​ចាប់តាំងពី​ខែ​មេសា​មក៕

XS
SM
MD
LG