ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​ចរចា​សន្តិភាព​របស់​លោក Trump ជាមួយ​ពួក​តាលីបង់​នៅ Camp David មិន​គួរ​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នោះ​ទេ


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​អំពី​ព្យុះ Hurricane Dorian​ នៅ​ពេល​លោក​ត្រឡប់​ទៅ​កាន់​សេតវិមាន​វិញ កាលពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​អំពី​ព្យុះ Hurricane Dorian​ នៅ​ពេល​លោក​ត្រឡប់​ទៅ​កាន់​សេតវិមាន​វិញ កាលពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។

ការ​បង្ហាញ​ឡើង​នូវ​គម្រោង​ចរចា​សន្តិភាព​ជាមួយ​នឹង​ក្រុម​មេដឹកនាំ​តាលីបង់ និង​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani នៅ​ឯ​កន្លែង​សម្រាក​លំហែ​កាយ Camp David នៅ​សហរដ្ឋ​អាមេរិក និង​ការ​លុប​ចោល​នូវ​ការ​ប្រជុំ​នេះ​គឺ​ជា​វិធានការ​គោល​នយោបាយ​ការបរទេស​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​ថ្មី​ចុង​ក្រោយ​បំផុត​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump។

លោក Trump បាន​និយាយ​ថា លោក Ghani និង​ក្រុម​មេដឹកនាំ​តាលីបង់​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​កាល​ពី​យប់​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ។

ទោះបីជា​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា លោក Trump «បាន​សម្រេច​ចិត្ត​ត្រឹមត្រូវ» នៅ​ក្នុង​ការ​លុបចោល​ការ​ចរចា​សន្តិភាព​នេះ​ជាមួយ​នឹង​ក្រុម​មេដឹកនាំ​តាលីបង់ ដោយសារតែ​មាន​ការ​វាយ​ប្រហារ​ជា​បន្ត​របស់​ពួក​ភេរវជន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ក៏​ដោយ ក៏​សមាជិក​សភា​អាមេរិកាំង​មក​ពី​គណបក្ស​ទាំង​ពីរ​បាន​បញ្ជាក់​ថា ការ​ប្រជុំ​នេះ​មិន​គួរ​ត្រូវ​បាន​គ្រោង​ឡើង​ឡើយ។

អ្នកស្រី Liz Cheney សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​សរសេរ​នៅ​លើ Twitter ថា៖ «កន្លែង​លំហែ​កាយ Camp David គឺ​ជា​កន្លែង​ដែល​ថ្នាក់​ដឹកនាំ​សហរដ្ឋ​អាមេរិក​ជួប​ប្រជុំ​គ្នា​ដើម្បី​រៀបចំ​គម្រោង​ឆ្លើយតប បន្ទាប់ពី​ពួក al Qaeda ដែល​គាំទ្រ​ដោយ​ពួក​តាលីបង់ បាន​សម្លាប់​ពលរដ្ឋ​អាមេរិកាំង ៣ ពាន់​នាក់​នៅ​ថ្ងៃ​ទី ១១ ខែ​កញ្ញា [ឆ្នាំ ២០០១]»។

សមាជិក​ព្រឹទ្ធសភា​លោក Bob Monendez ដែល​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស បាន​និយាយ​ថា៖ «នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ទៀត​នៃ​គោល​នយោបាយ​ការបរទេស​របស់​រដ្ឋបាល​លោក Trump ដែល​ជា​ទង្វើ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ដែល​នៅ​ទី​បំផុត​គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​បុគ្គលិកលក្ខណៈ​របស់​លោក Trump មិន​មែន​បង្ហាញ​ពី​កិច្ច​ប្រឹងប្រែង​បែប​យុទ្ធសាស្ត្រ​ហ្មត់ចត់​នៃ​ការ​បង្កើត​សន្តិភាព​នោះ​ទេ»៕

XS
SM
MD
LG