ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.ប្តូរ​គោល​នយោបាយ​ទៀត​​ និង​ដាក់​គំនាប​សង្កត់​ជា​ថ្មី​លើ​ប្រទេស​កូរ៉េខាង​ជើង


រូបឯកសារ៖ លោក Mike Pompeo ​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. និង​លោក Kim Yong Chol មន្ត្រី​ជាន់​ខ្ពស់​នៃ​​បក្ស​កាន់​អំណាច​កូរ៉េ​ខាង​ជើង នៅ​ទីក្រុង​ព្យុងយ៉ាង​ កាល​ពី​ខែ​កក្កដា ២០១៨។
រូបឯកសារ៖ លោក Mike Pompeo ​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. និង​លោក Kim Yong Chol មន្ត្រី​ជាន់​ខ្ពស់​នៃ​​បក្ស​កាន់​អំណាច​កូរ៉េ​ខាង​ជើង នៅ​ទីក្រុង​ព្យុងយ៉ាង​ កាល​ពី​ខែ​កក្កដា ២០១៨។

ស.រ.អា.​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ខ្លួន​ពិចារណា​ធ្វើ​សមយុទ្ធ​ជា​ថ្មី​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ឆ្នាំ​ក្រោយ​ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក​ប្រធានាធិបត ដូណាល់ ត្រាំ​ លុប​ចោល​កិច្ច​ចរចា​នុយក្លេអ៊ែរ​ជា​មួយ​ប្រទេសកូ​រ៉េខាង​ជើង។

នៅ​ក្នុង​ជំនួប​កំពូល​ក្នុង​ប្រទេស​សិង្ហបុរី​កាលពី​ខែ​មិថុនា លោក​ ត្រាំ​ បាន​ធ្វើ​សេចក្តី​សម្រេច​មួយ​ផ្អាក​សមយុទ្ធ​យោធា​រួម​នៅ​ក្រោយ​មេដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន​ បាន​សន្យា​ថា​នឹង​«ធ្វើការ​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​កុំ​ឱ្យ​ឧបទ្វីក​កូរ៉េ​មាន​អាវុធ​នុយក្លេអ៊ែរ»។

លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា.​ James Mattis​ បាន​មាន​ប្រសាសន៍​ប្រាប់​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ថា​ ការ​ផ្អាក​សមយុទ្ធ​នៅ​រដូវ​ក្តៅ​នេះ​ជា​«កាយ​វិការ​សុឆន្ទៈ»​មួយ​ដល់​ប្រទេស​កូរ៉េខាង​ជើង​ ក៏​ប៉ុន្តែ​វា​មិន​មែន​ជា​ការសន្យា​គ្មាន​ដែន​កំណត់​នោះ​ទេ។​

លោក​ Mattis ​បាន​និយាយ​ថា​ «នៅ​ពេល​នេះ​យើង​គ្មាន​ផែន​ការ​ផ្អាក​សមយុទ្ធ​ថែម​ទៀត​ទេ»។

នៅ​ក្រោយ​ជំនួប​កំពូល​កាល​ពី​ខែ​មិថុនា​ លោក ត្រាំ​ បាន​សរសើរ​កិច្ច​ព្រម​ព្រៀង​នៅ​ក្នុង​ប្រទេស​សិង្ហបុរីថា ​ជា​សមិទ្ធិជា​ប្រវត្តិសាស្ត្រ​មួយ​ហើយ​លោក​បាន ​tweet ​ថា​ លែង​មាន​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​ពី​ប្រទេស​កូរ៉េខាង​ជើងទៀត​ហើយ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​ប្រធានាធិបតី​បាន​លុប​ចោល​ដំណើរ​ទស្សន​កិច្ច​មួយ​ដែល​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. ​Mike Pompeo ​គ្រោង​ធ្វើ​ក្នុង​សប្តាហ៍​នេះ​ទៅ​កាន់​ក្រុង​ព្យុងយ៉ាង​ នៅ​ក្រោយ​លោក​បាន​ទទួល​ស្គាល់​ជា​សាធារណៈ​ជា​លើក​ដំបូង​ថា​ កិច្ច​ចរចា​ដើម្បី​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​នៃ​ប្រទេស​កូរ៉េខាង​ជើង​បាន​គាំង​ដំណើរ​ដោយសារ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ ទាមទារ​ឱ្យ​មាន​ការ​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​ជា​ដំបូង​នៅ​ពេល​មាន​ការ​ជឿន​លឿន​បន្តិច​បន្តួច​ក្នុង​កិច្ច​ចរចា​គ្នា​ និង​ដោយ​សារ​ការ​ជំទាស់​របស់​កូរ៉េខាង​ជើង​ដល់​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ កុំ​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​នៅ​មុន​មាន​ការ​ផ្តល់​សម្បទាន​ណា​មួយ៕

XS
SM
MD
LG