ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ដាក់​ទ័ព​ប្រតិបត្តិការ​ពិសេស​ទៅ​ប្រទេស​ស៊ីរី


អ្នក​នាំ​ពាក្យ​របស់​សេតវិមាន​ លោក Josh Earnest ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​សេតវិមាន កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
អ្នក​នាំ​ពាក្យ​របស់​សេតវិមាន​ លោក Josh Earnest ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​សេតវិមាន កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ក្រុម​ទាហាន​ជើង​គោក​អាមេរិកាំង​មួយ​ក្រុម​តូច​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​ដើម្បី​ជួយ​ក្រុម​ប្រឆាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម។​

សេតវិមាន​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ លោក​ប្រធានាធិបតី​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​បញ្ជូន​ក្រុម​ទាហាន​តិចជាង​៥០នាក់​នៃ​កងកម្លាំង​កិច្ច​ប្រតិបត្តិការ​ពិសេស​ស.រ.អា.​ឱ្យ​ទៅ​ជួយ​សម្របសម្រួល​ចលនា​របស់​ពួក​យុទ្ធជន​ស៊ីរី​ក្នុង​មូលដ្ឋាន​ជាមួយ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.។ ការ​បញ្ជូន​ទាហាន​ទាំង​នេះ​បង្ហាញ​ពី​ការ​បញ្ជូន​កងកម្លាំង​ទាហាន​ជើងគោក​ស.រ.អា.​ជា​លើក​ទី​មួយ​ទៅ​កាន់​ប្រទេស​ស៊ីរី​ដែល​មាន​លើស​ពី​ការ​ឆ្មក់​វាយ​ប្រហារ​ ឬ​បេសកកម្ម​ពិសេស​មួយ។​

លោក Josh Earnest​ អ្នកនាំ​ពាក្យ​សេតវិមាន​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ក្រុម​ទាហាន​ស.រ.អា.​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​នេះ​នឹង​ផ្តល់ «ការ​ហ្វឹកហ្វឺន​ខ្លះ ការ​ណែនាំ​ខ្លះ និង​ជំនួយ​ខ្លះ» ដល់​ក្រុម​ជន​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម។

លោក Earnest បាន​និយាយ​ថា «នេះ​ជា​ការ​បង្កើន​យុទ្ធសាស្ត្រ​មួយ​ដែល​លោក​ប្រធានាធិបតី​បាន​ប្រកាស​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន​នេះ»។ លោក​បានថ្លែង​បន្ថែម​ថា «សារៈសំខាន់» នៃ​យុទ្ធសាស្ត្រ​ស.រ.អា.​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​និង​ប្រទេស​ស៊ីរី​គឺ «ការ​កសាង​សមត្ថភាព​នៃ​កងកម្លាំង​ក្នុង​មូលដ្ឋាន​នៅ​លើ​ទឹក​ដី​នោះ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG