ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ថា លោក Nicolas Maduro «‍ត្រួតត្រា​បាន​តែ​ត្រឹម​ពេល​ហ្នឹង» ​ប៉ុណ្ណោះ


រូបភាព​ឯកសារ៖ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅ​ក្រសួង​ការបរទេស​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
រូបភាព​ឯកសារ៖ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅ​ក្រសួង​ការបរទេស​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​គឺ​លោក Mike Pompeo បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ គឺ​លោក Nicolas Maduro កំពុង​ «‍ត្រួតត្រា​ស្ថានការណ៍​បាន​តែ​ត្រឹម​ពេល​នេះ»​ ប៉ុណ្ណោះ ទោះបីជា​កិច្ចប្រឹងប្រែង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​គឺ​លោក Juan Guaido ដើម្បី​ផ្ដួល​រំលំ​របប​លោក Maduro ​បាន​បរាជ័យ​កាល​ពី​សប្ដាហ៍​មុន​ក៏ដោយ។

​ប្រមុខ​ការទូត​របស់​អាមេរិក​រូប​នេះ បាន​ថ្លែង​ប្រាប់​ទូរទស្សន៍ ABC News ថា៖ «‍លោក Maduro ​មាន​អារម្មណ៍​មិន​ស្រួល​នោះ​ទេ​ ចំពោះ​សន្តិសុខ​នៃ​មុខតំណែង​របស់​ខ្លួន» ។

លោក Mike Pompeo មាន​ប្រសាសន៍​ថា ពេលវេលា​របស់​លោក Maduro ក្នុង​នាម​ជា​មេដឹកនាំ​វ៉េណេស៊ុយអេឡា ជិត​មក​ដល់​ទី​បញ្ចប់​ហើយ ប៉ុន្តែ រដ្ឋមន្ត្រី​ការបរទេស​អាមេរិករូប​នេះ មិន​បាន​បញ្ជាក់​ពី​កាលវិភាគ​ច្បាស់លាស់​នោះ​ទេ។

លោក Guaido ដែល​បាន​ប្រកាស​ខ្លួន​ឯង​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​របស់​ប្រទេស​វ៉េណេស៊ុយអេឡា បាន​ដឹកនាំ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់ ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​នានា​ក្នុង​រដ្ឋធានី​ ការ៉ាកាស អស់​រយៈពេល​២​ថ្ងៃ​កាល​ពី​សប្ដាហ៍​មុន ដើម្បី​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​សង្គម​និយម​របស់​លោក Maduro ។

ប៉ុន្តែ មេបញ្ជាការ​យោធា​កំពូលៗ មិន​បាន​ធ្វើ​តាម​ការ​អំពាវនាវ​របស់​លោក Guaido ក្នុង​ការ​បណ្ដេញ​លោក Maduro ចេញ​ពី​តំណែង​នោះ​ឡើយ។ ផ្ទុយទៅវិញ បាតុករ​៥​នាក់​ បាន​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស ក្នុង​ពេល​ធ្វើ​បាតុកម្ម​នោះ៕

XS
SM
MD
LG