ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ គោរព​ទិវា​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន​នៅ​ពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណា​ឡើង​ជិត​១សែន​នាក់


លោក​ប្រធានាធិបតី ដូណាល់​ ត្រា ថ្លែង​ជាមួយ​អ្នក​សារព័ត៌មាន​អំពី​មេរោគ​កូរ៉ូណា​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក​ប្រធានាធិបតី ដូណាល់​ ត្រា ថ្លែង​ជាមួយ​អ្នក​សារព័ត៌មាន​អំពី​មេរោគ​កូរ៉ូណា​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

នៅ​ថ្ងៃចន្ទ​នេះ​ជា​ទិវា​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ជា​ថ្ងៃ​ដែល​គោរព​យុទ្ធជន​និង​យុទ្ធនារី​សហរដ្ឋអាមេរិក​រាប់ពាន់​នាក់​ដែល​បាន​លះបង់​អាយុជីវិត​របស់​ខ្លួន​ដើម្បី​ប្រទេស​ជាតិ។

ទង់ជាតិ​កំពុង​បង្ហោះ​ពាក់​កណ្តាល​ដង​នៅ​ទូទាំង​ប្រទេស​ដើម្បី​គោរព​អ្នក​ទាំង​នោះ​នៅ​ក្រោម​បញ្ជា​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ចាប់​តាំងពី​ថ្ងៃសុក្រ​សប្តាហ៍​រហូត​ដល់​ថ្ងៃចន្ទ​នេះ​ដល់​ពលរដ្ឋ​អាមេរិកាំង​ជិត​១សែន​នាក់​ដែល​បាន​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណា។

ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​សហរដ្ឋអាមេរិក​រហូត​មក​ទល់​ពេល​នេះ​មាន​ច្រើន​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក រួម​មាន​អតីត​យុទ្ធជន​ជាង​១ពាន់​នាក់​ដែល​បាន​ស្លាប់​ដោយសារ​មេរោគ​កូវីដ១៩។ នេះ​តាម​ក្រសួង​កិច្ចការ​អតីត​យុទ្ធជន​សហរដ្ឋអាមេរិក។

ថ្ងៃ​ឈប់​សម្រាក​នេះ​ក៏​ជា​ការ​ចាប់ផ្តើម​ក្រៅ​ផ្លូវការ​នៅ​រដូវ​វិសមកាល​រដូវក្តៅ​នៅ​ក្នុង​សហរដ្ឋអាមេរិក ក៏ប៉ុន្តែ​ដោយ​មាន​ការ​ណែនាំ​ឲ្យ​ឃ្លាត​នៅ​ឆ្ងាយ​ពី​គ្នា​ការរឹតត្បិត​ខ្លះ​លើ​អ្នក​ធ្វើដំណើរ​មក​ពី​បរទេស និង​ការ​បាត់បង់​ការងារ​រាប់លាន​ រដូវ​នេះ​មាន​ភាព​ខុសគ្នា​ពី​រដូវ​នានា​ក្នុង​ប៉ុន្មាន​ឆ្នាំ​មុនៗ។

លោក​ប្រធានាធិបតី​ត្រាំ​មាន​គម្រោង​ដាក់​កម្រង​ផ្កា​នៅ​ឯ​កន្លែង​បញ្ចុះ​សព​ជាតិ Arlington ហើយ​បន្ទាប់​មក​ចំណាយ​ពេល​មួយ​ផ្នែក​នៃ​ទិវា​រំឭក​វិញ្ញាណក្ខន្ធ​យុទ្ធជន​នៅ Fort McHenry ក្នុង​ទីក្រុង​ប៉ាល់ទីម័រ​រដ្ឋម៉ារីឡេន​ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​ជា​សមរភូមិ​ប្រវត្តិសាស្រ្ត​ក្នុង​សង្គ្រាម​ឆ្នាំ១៨១២។

លោក Jack Young អភិបាល​ក្រុង​បាល់ទីម័រ បាន​សុំ​ឲ្យ​ប្រធានាធិបតី​ត្រាំ​កុំ​អញ្ជើញ​មក​ ដោយ​និយាយ​ថា ការណ៍​នេះ​បញ្ជូន​សារ​ខុស​នៅ​ពេល​ដែល​លោក​ អភិបាល​ក្រុង​បាន​ជំរុញ​អ្នក​ក្រុង​បាល់ទីម័រ​កុំ​ឲ្យ​ធ្វើ​ដំណើរ។ លោក​ប្រធានាធិបតី ត្រាំ បាន​បដិសេធ​មិន​ពាក់​ម៉ាស់​នៅ​កន្លែង​សាធារណៈ ហើយ​លោក​អភិបាល Young និយាយ​ថា ដំណើរ​បំពេញ​ទស្សនកិច្ច​មិនមែន​ជា​ការ​ចាំបាច់​នោះ​ទេ។

ពួក​អ្នក​ជំនាញ​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ជំរុញ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​មាត់​សមុទ្រ​ឈប់​សម្រាក​ពិកនិក និង​ចម្អិន​ម្ហូបអាហារ​នៅ​ក្រៅ​ឲ្យ​អនុវត្ត​វិធានការ​នៅ​ឆ្ងាយ​ពី​គ្នា៕

XS
SM
MD
LG