ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាវា​យោធា​ស.រ.អា.​មួយ​គ្រឿង​បាន​មក​ដល់​កម្ពុជា​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ


នាវាស.រ.អា. USNSS​ T-ARS-50​ បាន​ចូល​ចត​ជា​ផ្លូវ​ការ​នៅ​កំពុងផែ​ក្រុង​ព្រះសីហនុ​ហើយ​នៅថ្ងៃ​អង្គារ​នេះ​។​
នាវាស.រ.អា. USNSS​ T-ARS-50​ បាន​ចូល​ចត​ជា​ផ្លូវ​ការ​នៅ​កំពុងផែ​ក្រុង​ព្រះសីហនុ​ហើយ​នៅថ្ងៃ​អង្គារ​នេះ​។​

នាវា​ជើងទឹក​ស.រ.អា.មួយគ្រឿង​ឈ្មោះ​ USNSS​ T-ARS-50​ បាន​ចូល​ចត​ជា​ផ្លូវ​ការ​នៅ​កំពុងផែ​ក្រុង​ព្រះសីហនុ​ហើយ​នៅថ្ងៃ​អង្គារ​នេះ​ដើម្បី​ត្រៀម​រៀបចំ​ការ​ហ្វឹកហ្វឺន​ជាមួយ​នឹង​កង​ទ័ព​ជើងទឹក​កម្ពុជារយៈ​ពេល​មួយ​សប្តាហ៍ ​ដែល​គេ​ដឹង​ថា ​ជា​កម្មវិធី​ហ្វឹកហ្វឺន​និង​ត្រៀម​ខ្លួន​ជា​ប្រចាំ​ឆ្នាំ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​លើ​ផ្ទៃ​សមុទ្រ។​ នេះ​បើតាមការ​អះអាង​របស់​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃនេះ។

«កម្ម​វិធី​របស់គេ​គឺមក​ដើម្បី​បំពេញ​កម្មវិធី​របស់​គេ​រឿង​ហ្វឹកហ្វឺនលើកទី៥ជាមួយ​នឹង​កិច្ចការមួយ​ចំនួន​របស់​គេ​នៅ​ទីនេះ​ក្នុង​កម្មវិធី​ហ្វឹកហ្វឺន​និងត្រៀម​ខ្លួន​ ជា​ប្រចាំ​ឆ្នាំ​នៃ​ កិច្ច​សហ​ប្រតិបត្តិការ​លើ​ផ្ទៃ​សមុទ្រ​ហៅ​ថា​ ការ៉ាត​ (CARAT)»។​

លោក​បាន​បញ្ជាក់​ថា​ នេះ​ជា​កិច្ច​សហ​ប្រតិបត្តិការ​ធម្មតា​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា​និង​ស.រ.អា.។​

«ដូចជា​អត់មាន​សមយុទ្ធ​យោធា​អី​ធំ​ដុំ​ទេ​ គ្រាន់តែ​មក​ធ្វើ​កិច្ចការ​ហ្វឹកហ្វឺន​រួម​គ្នា​ខ្លះៗតែ​ប៉ុណ្ណោះ​ឯង»។​

លោក​ឧត្តម​សេនីយ៍​ឯក​នឹម សុវ៉ាត ​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​គោល​នយោបាយ​ និង​កិច្ចការ​បរទេស​នៃ​ក្រសួង​ការពារជាតិ​ កម្ពុជា​បាន​អះអាង​ដែរ​ថា​ ការ​បំពេញ​ទស្សន​កិច្ច​នៃ​ក្រុម​មន្ត្រី​នាវា​ជើង​ទឹក​ស.រ.អា.គឺ​ជា​ការ​ហ្វឹកហ្វឺន​កម្ម​វិធី​ការ៉ាត់​តែ​ប៉ុណ្ណោះ។​ លោក​ពុំ​បាន​ផ្តល់​ការ​ពន្យល់​ជា​លម្អិត​ទេ។​

លោក Jay Raman ​អ្នកនាំពាក្យ​ស្ថានទូតស.រ.អា.​បញ្ជាក់ថា ​នាវា​ស.រ.អា.​ឈ្មោះUSNSS​ T-ARS-50​ ​បាន​ចូលចតកំពង់ផែប្រទេស​កម្ពុជា​ហើ​យ​ ​តែ​លោកមិន​ទាន់​មាន​ព័ត៌មានលម្អិត​ទេ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ប្រភព​ព័ត៌មាន​ពីមន្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ បញ្ជាក់​ថា ​នាវា​ជើង​ទឹក​ស.រ.អា.នឹង​ចូល​ចត​នៅ​កម្ពុជា​រយៈ​ពេល​មួយ​សប្តាហ៍​គឺ​រហូត​ដល់​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ខាង​មុខ​ មុន​ពេល​សម្ពោធ​កម្ម​វិធី​ហ្វឹកហ្វឺន​ប្រចាំ​ឆ្នាំ​នេះ។​

កម្ម​វិធី​ហ្វឹកហ្វឺន​នេះ​គឺ​ត្រូវគេ​ដឹង​ថា​ ផ្តោត​ទៅ​លើ​ជំនាញ​សន្តិសុខ​លើ​ផ្ទៃ​សមុទ្រ​ ច្បាប់​ និង​បម្រាម​លើ​ផ្ទៃ​សមុទ្រ​ ការ​ជ្រមុជ​ទឹក ​សកម្មភាព​ជួយ​សង្គ្រោះ​និង​ការ​ ឆ្លើយ​តប​នានា​ទៅ​នឹង​គ្រោះ​មហន្តរាយ​ជា​ដើម។​

ក្រុម​មន្ត្រី​ក៏បាន​អះអាង​ថា​ មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​គ្រោង​នឹង​ជួប​ ប្រជុំ​គ្នា​ផង​ដែរ​ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​នេះ។ ​កម្មវិធី​កិច្ច​សហ​ប្រតិ​បត្តិការ​ ហ្វឹកហ្វឺន​និង​ត្រៀម​ខ្លួន​ប្រចាំ​ឆ្នាំ​របស់​យោធា​ជើង​ទឹក​ស.រ.អា.​នេះ​ត្រូវ​គេ​ដឹង​ថា​ បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​អាស៊ាន​ជា​ច្រើន​ទៀត​ដែរ៕

XS
SM
MD
LG