ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​រាស្ត្រ​អាមេរិក​មិនស្រប​នឹង​លោក​ Donald Trump ដែល​ថា រឿងសម្លាប់​អ្នក​កាសែត​ Jamal Khashoggi នៅ​ស្រពិចស្រពិល


លោក Adam Schiff ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​សន្និសីទ​កាសែត​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។
លោក Adam Schiff ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​សន្និសីទ​កាសែត​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។

ទោះ​ជា​លោក​មិន​អាច​និយាយ​អំពី​ខ្លឹមសារ​នៃ​ព័ត៌មាន​នេះ​តាម​មធ្យោបាយ​ណាមួយ​ក៏ដោយ ក៏​លោក​អាច​និយាយ​បាន​ថា ​លោក ​ប្រធានាធិបតី​មិន​ស្មោះត្រង់​នឹង​ប្រជា​ពលរដ្ឋ​អាមេរិក។​​

តំណាង​រាស្ត្រ​អាមេរិកជា​ច្រើន​ប្រកែក​នឹង​លោក​ប្រធានាធិបតី​ Donald Trump កាលពី​ថ្ងៃ​អាទិត្យ​ ដោយ​ពួកគេ​មិន​យល់ស្រប​នឹង​ការ​វាយ​តម្លៃ​របស់​លោក​ប្រធានាធិបតី​ដែល​ថា​ មិន​មាន​ភាព​ប្រាកដប្រជា​ថា ​ព្រះអង្គម្ចាស់​រាជទាយាទ​ Mohammed bin Salman នៃ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ពាក់ព័ន្ធ​ការ​សម្លាប់​អ្នក​កាសែត​ប្រឆាំង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នៅក្នុង​ស្ថាន​កុងស៊ុល​របស់​រដ្ឋាភិបាល​ក្រុង​ Riyadh ​នៅទីក្រុង​ Istanbul ប្រទេស​តួកគី។​

លោក​សមាជិក​សភា​ Adam Schiff ​ដែល​នឹង​ក្លាយជា​ប្រធាន​គណៈ​កម្មាធិការ​ស៊ើប​អង្កេត​នៃ​រដ្ឋសភា​ នៅពេល​គណបក្ស​ប្រជា​ធិបតេយ្យ​គ្រប់គ្រង​សភា​នៅក្នុង​ខែ​មករា ​បាន​ប្រាប់​ទូរទស្សន៍ ​CNN ថា ​CIA ​បាន​ប្រាប់​ព័ត៌មាន​លោក។​ ទោះ​ជា​លោក​មិន​អាច​និយាយ​អំពី​ខ្លឹមសារ​នៃ​ព័ត៌មាន​នេះ​តាម​មធ្យោបាយ​ណាមួយ​ក៏ដោយ ក៏​លោក​អាច​និយាយ​បាន​ថា ​លោក ​ប្រធានាធិបតី​មិន​ស្មោះត្រង់​នឹង​ប្រជា​ពលរដ្ឋ​អាមេរិក។

លោក​ Trump ​កាលពី​សប្តាហ៍​មុន​ បាន​និយាយ​ថា​សហ​រដ្ឋ​អាមេរិក​គាំទ្រ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ហើយ​ថា ​លោក​មិន​បាន​ដឹង​ថា ​តើព្រះ​អង្គម្ចាស់​រាជទាយាទ​បាន​ដឹង​ជាមុន​អំពី​ការ​សម្លាប់​អ្នក​កាសែត​ឈ្មោះ ​Jamal Khashoggi ​ឬ​យ៉ាង​ណា​នោះ​ទេ។ ​នៅពេល​រស់នៅក្នុង​សហ​រដ្ឋ​អាមេរិក ​ លោក​ Khashoggi ​បាន​សរសេរ​អត្ថបទ​សារ​ព័ត៌មាន​សម្រាប់​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ ​ដែល​រិះគន់​ការ​ជាប់ទាក់ទង​របស់​ព្រះ​អង្គម្ចាស់ Mohammed ​និង​រដ្ឋាភិបាល​ក្រុង​ Riyadh ​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​ក្នុង​ជម្លោះ​នៅ​ប្រទេស​យេម៉ែន​ដ៏យូរ​អង្វែង៕

XS
SM
MD
LG