សមាជិកសភាអាមេរិកថាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ចិនជាការគំរាមកំហែងកាន់តែធំឡើង
សមាជិកសភាសហរដ្ឋអាមេរិកបានព្រមានកាលពីដើមខែធ្នូថាការប្រឹងប្រែងរបស់គណបក្សកុម្មុយនីស្តចិនដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនឹងកើនឡើងនៅមុនការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅចុងឆ្នាំ២០២៤។ អ្នកឆ្លើយឆ្លងព័ត៌មានពីសភារបស់វីអូអេអ្នកស្រី Katherine Gypson រាយការណ៍ថាក្រុមហ៊ុនបណ្តាញសង្គម Tik Tok ជាការព្រួយកង្វល់ធំមួយរបស់បណ្តាសមាជិកសភាសហរដ្ឋអាមេរិក។ លោក ជឹង ប៉ូជីន សូមជូនសេចក្តីប្រែសម្រួល៕