ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​អាមេរិក​ផ្អាក​បទបញ្ជា​​លោក Trump បណ្តោះអាសន្ន​ដែល​​ហាម​ឃាត់​អ្នក​​ដំណើរ​មក​ពី​ប្រទេស​ចំនួន​៧​នៅ​ទូទាំង​ប្រទេស​


លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump ផ្អាក​ការ​ថ្លែងនៅ​ពេល​ដែល​លោក​និយាយ​ជាមួយ​អ្នកកាសែត​ដែល​ជាសមាជិកនៃ​សេតវិមាន​​កាល​ពី​ថ្ងៃទី​០៣ កុម្ភៈ ២០១៧។
លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump ផ្អាក​ការ​ថ្លែងនៅ​ពេល​ដែល​លោក​និយាយ​ជាមួយ​អ្នកកាសែត​ដែល​ជាសមាជិកនៃ​សេតវិមាន​​កាល​ពី​ថ្ងៃទី​០៣ កុម្ភៈ ២០១៧។

តុលាការអាមេរិកប្រចាំ​នៅ​រដ្ឋវ៉ាស៊ីនតោន​ដែល​ជា​រដ្ឋ​ភាគ​ពាយ័ព្យ​បាន​រារាំង​ជា​បណ្តោះ​អាសន្នទៅ​លើ​ការ​ហាម​ឃាត់​អ្នក​ដំណើរ​និង​ជន​អន្តោប្រវេសន៍​មក​ពី​បណ្តា​ប្រទេស​ចំនួន​៧​ដែល​ជា​ប្រទេស​គោរព​សាសនា​ឥស្លាម​នៅ​ទូទាំង​ប្រទេស។ ​លោក​ប្រធានាធិបតីដូណាល់ ត្រាំ​បាន​ចេញ​បទបញ្ជានេះកាលពី​សប្តាហ៍​មុន ។

ចាប់​ពី​ពេល​នោះ​មក ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​របស់​អាមេរិក​បាន​លើក​ឡើង​ថា អ្នក​ដែល​មាន​ទិដ្ឋាការ​ត្រឹមត្រូវ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក។

សេតវិមាន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ក្រសួងយុត្តិធម៌​ក្នុង​ពេល​ឆាប់ៗ​នេះ ​នឹង​រៀប​ចំ​សំណុំ​ឯកសារ​ដើម្បី​ប្តឹង​តប​នឹង​បញ្ជា​ដែល​មិន​អាច​ទទួល​យក​បាន​របស់​តុលាការ​វិញ‍»។ ប៉ុន្តែ​ក្រោយ​មក មិន​យូរ​ប៉ុន្មាន​ សេតវិមាន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​លើក​ទីពីរ​ប៉ុន្តែ​មិន​បាន​សរសេរ​ពាក្យ​ថា «មិន​អាច​ទទួល​យក​បាន​‍» នោះ​ទេ។

សេចក្តី​ថ្លែង​ការណ៍​នេះ​ក៏​បាន​ការពារ​បទ​បញ្ជា​ប្រធានាធិបតី​របស់​លោក​ Trump ថា​ជា​បទ​បញ្ជា​ដែល​ស្របច្បាប់​និង​ត្រឹមត្រូវ។

លោក James Robart តុលាការ​ក្រុង Seattle បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ថា រដ្ឋ វ៉ាស៊ីនតោន​ និង​រដ្ឋ Minnesota មាន​នីតិ​វិធី​ក្នុង​ការប្រឈម​ជាមួយ​នឹង​បទ​បញ្ជាប្រធានាធិបតី​របស់​លោក​ប្រធានាធិបតី Trump៕

XS
SM
MD
LG