អ្នកកាសែតម្នាក់កំពុងជាប់ក្នុងពន្ធនាគារតាំងពីឆ្នាំ១៩៩៩ នៅប្រទេសអ៊ូសបេគីស្ថាន។ អ្នកនិពន្ធជនជាតិស៊ូដង់ម្នាក់ត្រូវគេចាប់ខ្លួនបន្ទាប់ពីអ្នកស្រីបានរិៈគន់គោលនយោបាយរបស់រដ្ឋាភិបាល។ អ្នកទាំងពីរស្ថិតក្នុងចំណោមអ្នកកាសែតដែលស.រ.អា.ចាប់អារម្មណ៏សម្រាប់ទិវាសេរីភាពសារព័ត៌មាន។
ក្រសួងការបរទេសស.រ.អា.កត់សម្គាល់ទិវាសេរីភាពសារព័ត៌មាននៅថ្ងៃទី៣ឧសភានេះដោយបង្វែរចំណាប់អារម្មណ៏ទៅកាន់ការឃុំខ្លួនបច្ចុប្បន្ននិងការចោទប្រកាន់អំពីបទរំលោភសិទ្ធិមនុស្សប្រឆាំងនឹងអ្នកយកព័ត៌មានដែលកំពុងកើតឡើងជាបន្ត ដោយបាននិយាយថាពួកគេត្រូវបាន «ចាប់ពិរុទ្ធវាយប្រហារ គំរាមកំហែង ព្រមទាំងចាប់ដាក់គុកដោយសារសេចក្តីរាយការណ៏របស់ពួកគេ» ហើយថាស្ថានការណ៏នៅមិនទាន់ល្អប្រសើរនៅឡើយទេ។
ករណីអ្នកយកព័ត៌មានទាំងនោះ ត្រូវបានបង្ហាញនៅលើគេហរទំព័រ www.HumanRights.gov ហើយត្រូវបានផ្សាយតាមបណ្តាញសង្គម Twitter ដោយភ្ជាប់ពាក្យថា #FreethePress។
ក្នុងចំណោមអ្នកដែលត្រូវគេចាប់អារម្មណ៏ទាំងនោះ គឺលោក Muhammad Bekjanov អ្នកសារព័ត៌មានម្នាក់ក្នុងចំណោមអ្នកសារព័ត៌មានមួយចំនួនដែលកំពុងជាប់ពន្ធនាគារយូរបំផុត នេះបើតាមគណៈកម្មាធិការការពារអ្នកសារព័ត៌មាន។
អង្គការនេះបាននិយាយថា Berjanov ដែលជាអ្នកនិពន្ធកាសែតប្រឆាំងមួយដែលបានបិទទៅហើយនោះ ត្រូវអាជ្ញាធរ Uzbek ត្រូវបានចាប់ដាក់គុកអស់ពេលជាងដប់ឆ្នាំ ក្នុងបទចោទប្រកាន់ដែលគេប្រឌិតឡើង។
អាជ្ញាធរជឿថាសុខភាពរបស់លោកកំពុងចុះថមថយយ៉ាងខ្លាំងហើយថាលោកត្រូវការពេទ្យព្យាបាលជាបន្ទាន់ភ្លាមៗ។
ក្រសួងការបរទេសស.រ.អា. ក៏បានផ្សព្វផ្សាយដែរនូវករណីរបស់អ្នកស្រី Madeeha Adballa អ្នកនិពន្ធនាយកដែលអាជ្ញាធរស៊ូដង់រករឿងដោយសារអ្នកស្រីបានរិៈគន់គោលនយោបាយរបស់រដ្ឋាភិបាល។
អ្នកស្រីត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៥ ក្នុងបទចោទដែលរួមមាន ការឃោបឃិតគ្នា ការប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ និងការចុះផ្សាយព័ត៌មានមិនពិត ដែលអាចនាំឲ្យអ្នកស្រីជាប់ទោសប្រហារជីវិត បើសិនជាតុលាការរកឃើញថាមានទោសនោះ៕