ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​.ចូលរួម​ស្វាគមន៍​បុណ្យ​ចូលឆ្នាំ​សកល​២០១៥


កាំ​ជ្រួច​ត្រូវ​បាន​បាញ់​ឡើង​នៅ​ទី​លាន​ Times Square នៅ​អំឡុងពេល​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​សកល​ ២០១៥ នៅ​ទីក្រុង​ New York។
កាំ​ជ្រួច​ត្រូវ​បាន​បាញ់​ឡើង​នៅ​ទី​លាន​ Times Square នៅ​អំឡុងពេល​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​សកល​ ២០១៥ នៅ​ទីក្រុង​ New York។

សហរដ្ឋ​អាមេរិក​ស្វាគមន៍ឆ្នាំ​ថ្មី២០១៥​ដោយ​មាន​ការ​ប្រារឮពិធី​តាមប្រពៃណី​នៅទី​លាន​Times Square ​ក្នុង​ទីក្រុង​ញូយ៉ក (New York)។

មនុស្ស​ម្នា​សប្បាយ​រីករាយរាប់​សែននាក់ ​បានប្រមូល​ផ្តុំ​គ្នានៅ​កន្លែង​ទេសចរណ៍​ដ៏ល្បី​ល្បាញ​របស់​ទី​ក្រុងដើម្បី​មើល​លោក Bill de Blasio អភិបាល​ក្រុង​ និង​គ្រួសារ​របស់​លោកចុចប្រដាប់បញ្ជារ​ដើម្បី​ទម្លាក់ដុំគ្រឹស្តាល់​ភ្លឺរាងមូលដ៏​ធំ​មួយមួយ​នាទី​មុនពាក់​កណ្តាល​អាធាត្រ។​ពិធី​ចូលឆ្នាំ​ថ្មី ក៏​បាន​ធ្វើ​ឡើង​នៅទីក្រុងជា​ច្រើន​ទៀត​នៅទូទាំង​សហរដ្ឋ​អាមេរិកទៅតាម​តំបន់​ដែល​មានពេល​វេលា​ខុសៗ​គ្នា។

ប៉ុន្មាន​ម៉ោងមុននៅ​តាមឆ្នេរនៃ​មហា​សមុទ្រ​អាត្លង់ទិច​(Atlantic)​ ​ប្រជាជន​ទីក្រុង​ឡុងដ៍ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​មាត់​ទន្លេថេម (Thames) ​ដើម្បី​មើល​ការ​បាញ់កាំជ្រួចដ៏​អស្ចារ្យ ​នៅ​ពី​លើវិមានរដ្ឋសភា ​ដែលមាននាឡិកា ប៊ិក ប៊េន (Big Ben) ជានិមិត្ត​រូប​នៅ​ពេល​ពាក់​កណ្តាល​អាធាត្រ។

នៅ​ត្រើយ​ប៉ែកខាង​ត្បូង ទីក្រុងរីយ៉ូ​ ឌី​ ជេនេរ៉ូ (Rio de Janeiro) ​ដែល​ជា​គោលដៅ​ទេសចរណ៍​នៅ​ប្រទេស​ប្រេហ្ស៊ីលបាន​រំពឹង​ទុក​ថា ប្រជាជន​សប្បាយ​រីករាយ​ជាង​មួយ​លាននាក់​នឹង​មក​ប្រមូលផ្តុំ​នៅ​ឆ្នេរសមុទ្រកូប៉ាកាបាណា (Copacabana) ​ដើម្បី​ទស្សនា​ការ​ប្រគុំ​តន្រ្តី​ចំនួន​បី​កន្លែង។

​នៅតំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​វិញ នាឡិកា​ដ៏​ធំមួយ​នៅ​ប៉ម​ Sky Tower នៃ​ទីក្រុង អាកឡេន (Auckland) ​បាន​រាប់​ថយក្រោយនូវចំនួននាទី​រហូត​ដល់​ម៉ោង​ចូល​ឆ្នាំ​ថ្មី មុនពេល​កាំជ្រួច ​បាន​ចាប់​ផ្តើម​បាញ់​ចេញ​ពី​ប៉ម​ទៅលើមេឃ​នៅ​ពេល​យប់។

នៅទីក្រុងស៊ីដនី (Sydney) ប្រជាជន​អបអរ​សាទរ​ជាង​១លាន​៥សែននាក់ ​បាន​ផ្តុំ​គ្នា​នៅ​ក្រោមអាកាស​ធាតុ​រដូវ​ក្តៅនៅ​តាម​បណ្តោយ​ឆ្នេរ​កំពង់ផែ​ទីក្រុង​ដើម្បី​ទស្សនា​កាំជ្រួចដ៏​អស្ចារ្យដែល​មាន​រាង​ដើមត្នោតពណ៌មាសនិង​ពណ៌​ប្រាក់។​កាំជ្រួច​គ្រប់​ពណ៌ភ្លឺ​ត្រចះត្រចង់ ​ក៏ត្រូវ​បាន​បាញ់​នៅពេញមេឃ​លើ​កំពង់​ផែ​ វីចតូរៀ (Victoria) នៅ​កោះ​ហុងកុង​ផង​ដែរ៕

XS
SM
MD
LG